ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កង់​រថយន្ត​ដឹកស្រូវ​ក្រឡាប់ចាក់ស្រូវ​​ពេញ​ថ្នល់​ សំណាង​មិន​មាន​មនុស្ស​ស្លា.ប់

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ​៖ អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​កង់​ម៉ូតូបានភ័យព្រលឹង​​​​ចុង​សក់គ្រប់គ្នា ខ​ណៈពេល​ជិះ​ផុត​បានតែ​ប​និ្ត​ច​ស្រាប់​តែ​​​មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់ដាយ​ ពណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-6673 ដឹកស្រូវ​ពេញ

ខេត្ត​ត្បូងឃ្មុំ ​៖ អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​កង់​ម៉ូតូបានភ័យព្រលឹង​​​​ចុង​សក់គ្រប់គ្នា ខ​ណៈពេល​ជិះ​ផុត​បានតែ​ប​និ្ត​ច​ស្រាប់​តែ​​​មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់ដាយ​ ពណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-6673 ដឹកស្រូវ​ពេញ​ទ្រុង​បាន​ក្រឡាប់​បះជើង​ច្រូងចាក់​ស្រូវ​ពេញ​ថ្នល់ តែតែ​សំ​ណាង​ល្អ​មិន​មាន​នរណា​ម្នាក់រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។​

ហេតុ​ការ​ណ៍នេះ​កើតឡើង​នៅ​វេលា​ម៉ោង៦ ​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១១ កុ​ម្ភៈ ២០១៥ ត្រង់​ចំណុច​ភូមិ​ច្រក​ចំបក់ ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ ​។ លោក​វរ​សេនី​យ៍​ត្រី សូ សា​រ៉ាត នាយការិយាល័យ​ចរាចរ​ផ្លូវគោក​ខេត្តប្រាប់​ឲ្យ​ដឹង​ថា នៅ​​​មុនពេល​កើត​ហេតុ​រថយន្ត​ដឹកស្រូវ​នេះបាន​បើក​ចេញ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ដោយ​ឆ្លងកាត់​ស្ពាន​គី​ហ្ស៊ុ​ណា ក្នុង​គោលបំណង​ទៅ​កាន់​ព្រំដែន​វៀតណាម ។ ខណៈពេល​​​កំពុង​តែ​បើកបរ​សុខ​ៗ​នោះ​ក៏​ផ្ទុះ​កង់​រថយន្ត​​បណ្តាល​ឲ្យ​រេ​ចង្កូត​ក្រឡាប់ចាក់​ស្រូវ​រាយ​ប៉ាយ​ពេញថ្នល់​តែ​ម្តង ។ 

នេះចាត់ទុកជា​សំណាងល្អ​ដោយ​មិន​បាន​សង្កត់លើ​អ្នក​ធ្វើ​ដំណើរ​តាម​កង់​-​ម៉ូតូ ​គឺ​គ្រាន់តែរង​ការ​ខូចខាត​រថយន្ត​តែ​ប៉ុណ្ណោះ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៍ទៅ​ជំនាញ​នគរបាល​ចរាចរស្រុក​ត្បូងឃ្មុំ ឲ្យ​មក​ពិនិត្យ ​និង​បាន​ជួយ​សំរួល​ចរាចរ​តាម​ដងផ្លូវដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេង​ៗ​ជាយថា​ហេតុ​ផង​ដែរ ៕