ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ដោយពុំទាន់ដឹងពីមូលហេតុពិតប្រាកដ កាលពីវេលាម៉ោងជិត៣ទៀបភ្លឺ ឈានចូលថ្ងៃទី៨ កុម្ភៈ ២០១៥ បន្ទាប់ពីផឹកស្រាថ្នាំក្លែមសាច់ឆ្កែនៅហាងសាច់ពិសេសមួយកន្លែងក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត។
ជនរងគ្រោះឈ្មោះបុណ្យ បូរិន្ទ អាយុ៤៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិក្បាលស្ពាន០១ សង្កាត់កើតហេតុ។ ជនរងគ្រោះត្រូវគេសង្ស័យជាអ្នកយកព័ត៏មានឲ្យកាសែតរាជសីហ៍ ព្រោះនៅនឹងខ្លួនសពសមត្ថកិច្ចរកឃើញប័ណ្ណសម្គាល់ខ្លួនជាអ្នកយកព័ត៏មានឲ្យកាសែតរាជសីហ៍ ហើយម៉ូតូដែលជនរងគ្រោះជិះក៏បំពាក់ស្លាកកាសែតរាជសីហ៍ដែរ។
សពត្រូវបានគេតម្កល់នៅបន្ទប់ដាក់សពក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតដើម្បីរង់ចាំជំនាញបច្ចេកទេសមកពិនិត្យកោសល្យវិច័យ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ