ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់តូចចិត្តប្រពន្ធរត់ចោលទៅមានប្តីថ្មីជាង១ឆ្នាំទៅហើយ មិនព្រមវិលត្រឡប់មកវិញ បានសម្រេចចិត្តចង.កសម្លាប់ខ្លួនស្លាប់ចោលកូនតូច២នាក់ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៥ កុម្ភៈ ២០១៥ ភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាច បានមានប្រសាសន៍ថា បុរសចង.កសម្លាប់ខ្លួនឈ្មោះ ហាត ស៊ីថា អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ តែបានមករស់នៅជាមួយប្រពន្ធឈ្មោះ មាច មុំ អាយុ៣៤ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ មានកូន២នាក់ ប្រុសបងអាយុ១១ឆ្នាំ និងកូនស្រីប្អូនអាយុ៨ឆ្នាំ ។
ប្រភពដដែលបានបន្តថា ដោយសារតែបុរសខាងលើផឹកស្រវឹងរាល់ថ្ងៃ និងតែងរករឿងប្រពន្ធកូន កាលពីជាង១ឆ្នាំមុន ប្រពន្ធរបស់បុរសរូបនោះបានរត់ចោលប្តីទៅមានប្តីថ្មីនៅខេត្តប៉ៃលិន ដោយបន្សល់ទុកកូន២នាក់ឱ្យប្តីជាអ្នកមើលថែ ហើយយូៗម្តងបានមកលេងផ្ទះយកប្រាក់មកឱ្យកូន ។ នៅពេលមកផ្ទះម្តងៗប្តីតែងអង្វរប្រពន្ធឱ្យត្រឡប់មកវិញ តែប្រពន្ធមិនព្រម ។
លោកបានបន្តថា ទោះបីប្រពន្ធមិននៅក្តីក៏បុរសរូបនោះមិនចោលគំនិតពេលស្រវឹងម្តងៗតែងវាយធ្វើបាបកូនៗដែរ ធ្វើឱ្យពួកគេមិនហ៊ានដេកជាមួយ គឺទៅដេកជាមួយអ្នកជិតខាង ៕
ចែករំលែកព័តមាននេះ