ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាម​រី​បា​ឡែ​ន​កំពុង​បើក​លឿន​ស្រាប់តែ​បែក​កង់​រេ​ចង្កូត​ដាំដូង​ធ្លាក់​ប្រឡាយ​គ្មាន​ទឹក

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​៖ ចាត់​ទុក​ថា​ជា​សំណាង​មួយ​ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់​ដែល​បុរស​ម្នាក់​មិន​បាន​រង​របួស​ ឬក៏​ស្លា.ប់​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​​​ខណៈ​ពេល​កំពុង​បើកបរ​រថយន្ត​

រាជ​ធានី​ភ្នំពេញ​៖ ចាត់​ទុក​ថា​ជា​សំណាង​មួយ​ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់​ដែល​បុរស​ម្នាក់​មិន​បាន​រង​របួស​ ឬក៏​ស្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​​​ខណៈ​ពេល​កំពុង​បើកបរ​រថយន្ត​ម៉ាក​កាម​រី​ប៉ា​ឡែ​ន​១​គ្រឿងក្នុង​ល្បឿន​លឿន ហើយ​ស្រាប់តែ​រថយន្ត​នោះ​បាន​បែក​កង់​មុខ​ខាងឆ្វេង​១​គ្រាប់​​​ធ្វើ​ឲ្យ​រេ​ចង្កូត​ម្ដង​ទៅ​ខាងឆ្វេង និង​ម្ដង​ទៅ​ខាងស្ដាំ​ចុះឡើង​ៗ​ បន្ទាប់​មក​ក៏បាន​ដាំដូង​ក្បាល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​អត់​ទឹក​មួយ​កន្លែង​បណ្ដាល​ឲ្យ​​រងការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យអ្នកបើកបរ​រងគ្រោះថ្នាក់​នោះ​ឡើយ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨ ​និង​៣៥​នាទី​យប់ ថ្ងៃ​ទី០១ ​កុ​ម្ភៈ ​​២០១៥ នៅ​លើ​កំណាត់​ផ្លូវ​ព្រៃ​ស ស្ថិត​ក្នុងភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប៉ូ​លី​ស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​កាម​រី​ប៉ា​ឡែ​ន​១​គ្រឿង​នោះ​ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-1840 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ ​នៅ​មុន​ពេល​កើត​ហ​តុ​បាន​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវខាងលើ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់​តែរថយន្ត​បាន​បែក​កង់​មុខ​ខាងឆ្វេង​១​គ្រាប់ បណ្ដាល​ឲ្យ​រេ​ចង្កូត​ម្ដង​ទៅ​ខាងស្តាំ​ និង​ម្ដង​ទៅ​ខាងឆ្វេង​ចុះឡើង​ៗ​រួច​ក៏បាន​ដាំដូង​ក្បាល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​អត់​ទឹកនៅ​តាម​ប​ណ្តោយ​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យបុរស​អ្នកបើកបរ​ម្នាក់​នោះ​រង​របួស​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​តែ​នៅ​ក្នុង​ខណៈនោះ រថយន្ត​ខាងលើ​មិន​បាន​ក្រឡាប់​ទើប​មិន​បាន​ធ្វើ​ឲ្យអ្នកបើកបរ​រថយន្ត​នេះ​មាន​គ្រោះថ្នាក់ ម្យ៉ាងទៀត​មិន​បាន​បណ្ដាល​ឲ្យ​មនុស្ស​​ណា​ម្នាក់ផ្សេង​ទៀត​​រង​គ្រោះ​ឡើយ ព្រោះ​នៅ​ក្នុង​ពេល​នោះ មិន​មានអ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​។

ក្រោយ​ពេល​កើតហេតុ មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀតបើកបរ​ឆ្លងកាត់​ទីនោះ ទៅ​ដល់​ហើយ​បុរស​ម្ចាស់​រថយន្ត​បា​ឡែ​ន បាន​ពឹងពាក់​ឲ្យ​ជួយ​អូស​ទាញ​រថយន្ត​របស់​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​យក​ទៅ​​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង ៕​​