ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពឹង​ឲ្យ​ជូន​មក​ផ្ទះ​បែរជា​ចាប់រំលោ.ភ​មិន​បាន​សំរេច​ត្រូវ​សមត្ថកិច្ច​ក្របួច

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ យុវជន​ល្មោ​ភ​កាមម្នាក់​ឈ្មោះ សន ធា​ម អាយុ​២៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ផ្អាវ ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនកាល​ពី​យប់​ថ្ងៃ​ទី​៣១ មក​រា ២០១៥ ​ក្រោយ​ពី

ខេត្តកំពង់ចាម​ ៖ យុវជន​ល្មោ​ភ​កាមម្នាក់​ឈ្មោះ សន ធា​ម អាយុ​២៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ផ្អាវ ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនកាល​ពី​យប់​ថ្ងៃ​ទី​៣១ មក​រា ២០១៥ ​ក្រោយ​ពីបា​ន​​ធ្វើ​សកម្ម​ភាព​ចាប់នារី​​ម្នាក់​អាយុ២៤​ឆ្នាំ នៅ​ភូមិ​លិច​វត្ត ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ រំលោភ​សេពសន្ថវៈ​មិន​បាន​សំរេច​ ខណៈ​ពេល​ជន​សង្ស័យ​ជូន​នាងត្រឡប់​មក​ពី​មើល​គេ​រាំ​លេង​ក្នុង​ពិធី​មង្គលការនៅ​ក្នុងភូមិ​​។

លោក​វរ​សេនី​យ៍​ត្រី កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរបាន​ឲ្យ​ដឹង​ថា ​ហេតុ​ការណ៍​ចាប់​រំលោភ​​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​ និង​១០​នាទី​យប់ ថ្ងៃ​ទី​៣១ មករា ២០១៥​។ លោក​វរ​សេនី​យ៍ត្រី កែវ  ស៊ា​ង​ហ៊​ន់  អធិការ​នគរបាល​ស្រុក​ព្រៃឈរ បាន​ប្រាប់​បន្ត​ថា​ នៅ​វេលា​ខាង​លើ​នារី​រង​គ្រោះ​បាន​ពឹង​ឱ្យ​ឈ្មោះ​ធាម ជូន​ចេញ​ពី​ផ្ទះ​មង្គ​ល​ការ​​ត្រឡប់​មក​ផ្ទះ​របស់​នាងដើម្បី​ដូរ​សម្លៀក​បំពាក់​ និង​វិល​ទៅ​រោង​ការ​វិញ​។ លុះ​ពេល​ជូន​មក​ដល់​កន្លែង​ស្ងាត់​ជន​សង្ស័យ​បាន​ចាប់​នាង​ផ្តួល​ទៅ​លើ​ដី​ក្នុង​បំណង​រំលោភ​សេព​សន្ថវៈ ​តែ​មិន​បាន​សម្រេច​ទេ ដោយ​​នាង​ប្រឹង​រើ​បំរះ​រួច​​ស្រែក​ឲ្យ​គេ​ជួយទាន់​ពេល​វេលា​ និងបាន​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ជួយ​អន្តរា​គមន៍​ចាប់​ខ្លួន​ជនស​ង្ស័យ​តែ​ម្តង​។

នៅ​រសៀល​ថ្ងៃ​ទី​១ កុម្ភៈ នេះ ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

                                                                                                       ​