បុរសអគតិស្រវឹងស្រាវាយប្រពន្ធ រួចដុតផ្ទះខ្លួនឯង, ផ្ទះបងថ្លៃ និងផ្ទះម៉ែក្មេកឆេះហ្មត់
ខេត្តកំពង់ស្ពឺ ៖ បុរសប្រមឹកម្នាក់ត្រូវសមត្ថកិច្ចស្រុកសំរោងទងចាប់ខ្លួន បន្ទាប់ពីបានចាប់ប្រពន្ធវាយ ហើយដុតផ្ទះឆេះអស់៣ខ្នង បង្ក
ខេត្តកំពង់ស្ពឺ ៖ បុរសប្រមឹកម្នាក់ត្រូវសមត្ថកិច្ចស្រុកសំរោងទងចាប់ខ្លួន បន្ទាប់ពីបានចាប់ប្រពន្ធវាយ ហើយដុតផ្ទះឆេះអស់៣ខ្នង បង្ក
ខេត្តកំពង់ស្ពឺ ៖ បុរសប្រមឹកម្នាក់ត្រូវសមត្ថកិច្ចស្រុកសំរោងទងចាប់ខ្លួន បន្ទាប់ពីបានចាប់ប្រពន្ធវាយ ហើយដុតផ្ទះឆេះអស់៣ខ្នង បង្កឱ្យភ្ញាក់កាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២៩ មករា ២០១៥ ស្ថិតនៅភូមិតាំងស្នោរ ឃុំទ័ពមាន ស្រុកសំរោងទង ។
ប្រភពបានឱ្យដឹងថា ជនខាងលើឈ្មោះហុង ហុន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពបន្តថា បុរសនោះជាមនុស្សស្រវឹងខួបមិនគិតជួយរកស៊ីអ្វីទេ ឱ្យតែពេលស្រវឹងតែងតែប្រើអំពើហិង្សាវាយប្រពន្ធជាញឹកញាប់ ។ នៅមុនពេលកើតហេតុ គឺជននោះបានផឹកស្រាស្រវឹងជោកជាំ ហើយចាប់ប្រពន្ធវាយដំទៀត ឃើញដូច្នោះអ្នកជិតម្នាក់ឈ្មោះង៉ែត វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ បានចូលទៅឃាត់ តែត្រូវជននោះវាយផងដែរ ។
ក្រោយពីវាយហើយ បានរត់ទៅដុតផ្ទះខ្លួនឯងឆេះខ្ទេច ហើយក៏បន្តដុតផ្ទះបងថ្លៃមួយខ្នងទៀត និងដោយមិនអស់ចិត្ត ជននេះក៏ទៅដុតផ្ទះម្តាយក្មេកឆេះអស់មួយខ្នងទៀត ដែលសរុបទាំងអស់គឺ៣ខ្នង ។
ប្រភពបន្តទៀតថា ក្រោយពីធ្វើសកម្មភាពហើយ បុរសនេះបានកាន់កាំបិតឈរនៅមុខផ្ទះអ្នកជិតខាងម្នាក់ ដោយគំរាមមិនឱ្យអ្នកណាចូលទៅក្បែរគេនោះទេ ទាល់តែសមត្ថកិច្ចលួងលោមទើបប្រគល់ខ្លួនឱ្យចាប់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ