ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកាម​រីឆ្លាមបុកម៉ូតូ​ប្រពន្ធស្លា.ប់​​ ប្តីរងរ​បួសធ្ងន់ ​ព្រោះតែឆ្ល​ងផ្លូវមិន​គោរពសិទ្ធអាទិ​ភាព

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រីម្នាក់​បានស្លា.ប់​បាត់បង់​ជីវិតភ្លាម​ៗនៅកន្លែង​កើតហេតុ ចំណែក​បុរស​ជាប្តីរង​របួស​ធ្ងន់ត្រូវ​បាន​ដឹកទៅ​សង្រ្គោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-​ជប៉ុន ​ស្រុកមង្គល​បូរី ។ ​​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រីម្នាក់​បានស្លាប់​បាត់បង់​ជីវិតភ្លាម​ៗនៅកន្លែង​កើតហេតុ ចំណែក​បុរស​ជាប្តីរង​របួស​ធ្ងន់ត្រូវ​បាន​ដឹកទៅ​សង្រ្គោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-​ជប៉ុន ​ស្រុកមង្គល​បូរី ។ ​​ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង ​នៅវេលា​ម៉ោង៣​និង៥០នាទី​រសៀល​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ លើកំ​ណាត់​ផ្លូវជាតិលេខ​៥ ​ត្រង់​ចំណុចផ្លូវបំ​បែកពី​ភូមិរូង​ក្របៅ​ទៅភូមិ​ដងរុន ​ស្ថិតក្នុង​ភូមិគោក​ទម្លាប់ ឃុំបន្ទាយ​នាង ​ស្រុក- មង្គលបូរី  ខេត្តបន្ទាយ​មានជ័យ​ ។

លោកអនុសេ​នីយ៍ឯក ហ៊ីង ហាន ​អធិការរង ​ទទួលផ្នែក​សណ្តាប់​ធ្នាប់ចរាចរ​ណ៍ បានឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់នៅ​កន្លែង​កើតហេតុ​ឈ្មោះ ​ជុំ លីន ​ភេទស្រី អាយុ៥៤ឆ្នាំ​ និងបុរស​រងរបួស​​ធ្ងន់ឈ្មោះ ​រស់ ​ឃុល អាយុ​៥០ឆ្នាំ ​ទាំង២​នាក់ជា​ប្តីប្រពន្ធ ​មានទី​លំនៅ​ភូមិតា​ឡំចុង ​ឃុំតាឡំ ​ស្រុកមង្គល​បូរី ​ខេត្តបន្ទាយ​មានជ័យ​ ជិះ​ម៉ូតូម៉ាក​ហុង​ដាធុន​សេ១០០​សេរីចាស់​ ពណ៌ព្រីងទុំ ​ពាក់ស្លាក​លេខ​ប.មាន​ជ័យ.1​C.2773 ចំណែក​រថយន្ត​ដែលបុក​ម៉ាកកា​ម​រីឆ្លាម ​ ពណ៌​ទឹកមាស ​ពាក់ស្លាក​លេខភ្នំពេញ 2M.6974 អ្នកបើកប​រមិនត្រូវ​បាន​ស្គាល់​ឈ្មោះ​ទេ បន្ទាប់ពី​មានហេតុការ​ណ៍គ្រោះ​ថ្នាក់ចរាចរណ៍​បានរត់គេច​ខ្លួនបាត់ ។

លោកអធិការ​រងបានបញ្ជាក់ថា​មុនពេល​កើតហេតុ​បើតាម​តាមសំដី​ប្រជា​ពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​នោះប្រាប់​សមត្ថកិច្ចថា​មុនពេល​កើតហេតុ​អ្នកបើក​ម៉ូតូឈ្មោះ រស់ ​ឃុល ជិៈឌុប​ប្រពន្ធ​មកពីទិស​ដៅលិច​ទៅ​កើតឆ្លង​ផ្លូវ ​ស្របពេល​នោះ​មានរថយន្តកា​ម​រីឆ្លាម១​គ្រឿងដែល​បើកបរ​ក្នុងផ្លូវអា​ទិភាព ពីជើង​ទៅត្បូង​មាន​ល្បឿន​​លឿន បានបុក​ពេញទំហឹង ​ បណ្តាល​ឲ្យអ្នកបើក​ម៉ូតូនិង​អ្នករួមដំណើរ​ខ្ទាតដូច​សី ប្រពន្ធជិៈ​ក្រោយ​បាន​ស្លាប់​នៅកន្លែង​កើតហេតុ ​ចំណែកប្តី​រងរបួស​ធ្ងន់ ត្រូវបាន​ដឹកទៅ​សង្រ្គោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-​ជប៉ុន ​ចំណែក​ម៉ូតូខូត​ខាតធ្ងន់ ​រថយន្តខូ​ចស្រាល​ខាងមុខ​ផ្នែកខាង​ស្តាំ ។ វត្ថុតាង​ទាំង២​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យកម​ករក្សាទុ​កនៅអធិកា​រដ្ឋានន​គរបាល​ស្រុករង​ចាំធ្វើការ​ដោះ​ស្រាយ​ពេលក្រោយ។