ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីយ៉ាន់ដាយ​បើក​ជែង​មិន​ផុត ជ្រុល​ចង្កូតបុក​មនុស្ស​ដើរ​​​ចូលរោង​​ការ​ស្លា.ប់៣ របួសធ្ងន់​​១ នៅស្រុកសង្កែ

9 ឆ្នាំ មុន

ខេត្ត​បាត់​​ដំបង​ ៖ យ៉ាង​​ហោច​​ណាស់​​មនុស្ស​​៣​​នាក់​​​​ស្លា.ប់ និង​ម្នាក់​ទៀត​​រង​​របួស​ធ្ងន់ បន្ទាប់​ពី​ត្រូវ​​រថយន្ត​​យក្ស​​មួយ​​គ្រឿង​ដែល​ព្យា​

​ខេត្ត​បាត់​​ដំបង​ ៖ យ៉ាង​​ហោច​​ណាស់​​មនុស្ស​​៣​​នាក់​​​​ស្លាប់ និង​ម្នាក់​ទៀត​​រង​​របួស​ធ្ងន់ បន្ទាប់​ពី​ត្រូវ​​រថយន្ត​​យក្ស​​មួយ​​គ្រឿង​ដែល​ព្យា​យាម​​បើក​ជែង​​ជាមួយ​រថយន្ត​មួយ​គ្រឿង​​ទៀត​មិន​បាន​​សម្រេច ក៏​ជ្រុល​​ទៅ​​បុក​​​​មនុស្សដែល​​កំពុង​ដើរ​​ចូល​​រោង​ការ កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​​ព្រឹក​​ថ្ងៃ​ទី​២៩ ​មក​រា ២០១៤ ស្ថិត​នៅ​ក្បែរ​​ផ្លូវជាតិ​​លេខ​​៥ ក្នុងភូមិ​​ស្រះ​​កែវ ឃុំ​​កំពង់​​ព្រៀង ស្រុក​​សង្កែ ​។

ប្រភព​បាន​ឱ្យ​ដឹងថា ជន​​រង​​គ្រោះ​​ទាំង​៤​​នាក់ ១-​​ឈ្មោះ​​ព្រឿ​ង ឧត្តម ភេទប្រុស​ អាយុ​១៤​ឆ្នាំ​ (ស្លាប់) ២-​​ឈ្មោះ​​ឃឿ​ន ស៊ី​លៀង ភេទ​ប្រុស​ អាយុ​​១៤​ឆ្នាំ (​ស្លាប់)​ ទាំ​ង២​នាក់​ ​រស់នៅ​ក្នុងភូមិ-​ឃុំ​ខាងលើ ៣​-​ឈ្មោះ​ឯម សុ​ខន់ ភេទប្រុស​ អាយុ​៣៤​ឆ្នាំ​ (ស្លាប់) រស់នៅ​ក្នុង​ភូមិ​​វត្ត​គរ សង្កាត់​​វត្ត​គរ ក្រុង​បាត់ដំបង និង​៤-​​ឈ្មោះ​ថើ​យ ស៊ី​ថា ភេទស្រី ​អាយុ​៣៥​ឆ្នាំ​ (របួសធ្ងន់) ​​។ សមត្ថកិច្ច​​និយាយ​ថា ពេល​កើត​ហេតុ ​គឺ​ជន​រង​គ្រោះ​ខ្លះ​​កំពុង​ដើរ​ចូល​រោងការ ឯ​ខ្លះ​ទៀត​​កំពុង​ឈរ​ក្បែរ​រោងការ​ជាមួយ​​មនុស្ស​ជា​ច្រើន​ទៀត ​។

មន្ត្រី​​ចរាចរ​ណ៍​​​​ស្រុក​សង្កែ​​បាន​ឱ្យ​​ដឹង​​​ថា រថយន្ត​​បង្ក​​គ្រោះថ្នាក់​​ម៉ាក​ហ៊ី​យ៉ា​ន់​​ដាយ​​ព​ណ៌​ស​ ពាក់​ស្លាក​​លេខ​ភ្នំពេញ​ 3B-3967 ដែល​ធ្វើ​ដំណើ​រ​ពី​​ទិស​ខាងលិច ​ឆ្ពោះទៅ​​កើត តែ​អ្នកបើកបរ​​បាន​រត់គេច​ខ្លួន​​ក្រោយ​បង្ក​​គ្រោះថ្នាក់​ ។ មន្ត្រី​​ដដែល​​ថា រថយន្ត​នេះ​​បាន​រេ​ចង្កូត​ធ្លាក់​ចេញ​ពី​ផ្លូវជាតិ ​ពេល​ព្យាយាម​ឡើង​ជែង​​រថយន្ត​មួយ​គ្រឿង​ទៀត​​មិន​បាន​សម្រេច ក៏​​ជ្រុល​ទៅ​បុក​មនុស្ស​​ដែល​កំពុង​ដើរ​ចូល​រោងការបណ្ដាល​ឱ្យ​​ស្លាប់​៣​នាក់​ និង​របួសធ្ងន់​ម្នាក់​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព