នគរបាលក្រុងព្រះវិហារបង្ក្រាបជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀ.នមួយសំបុក
ខេត្តព្រះវិហារ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ដឹកនាំដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ គា បានចូល
ខេត្តព្រះវិហារ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ដឹកនាំដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ គា បានចូល
ខេត្តព្រះវិហារ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ដឹកនាំដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ គា បានចូលបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មនៅក្នុងបន្ទប់ជួលមួយកន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ ក្នុងនោះស្រីម្នាក់ និងរឹបអូសបានឧបករណ៍សេពគ្រឿងញៀន រួមទាំងគ្រឿងញៀនចំនួន១៦កញ្ចប់តូច និងប្រើប្រាស់រួចអស់១២កញ្ចប់ កាលពីវេលាម៉ោង០៣ និង៥៥នាទីរសៀលថ្ងៃទី២៧ មករា ២០១៥ ស្ថិតនៅក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់ ១-ឈ្មោះលីន ដារ៉ាអែនឌី អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភភូមិកណ្តាល សង្កាត់កំពង់ប្រណាក ខេត្តព្រះវិហារ ២-ឈ្មោះហេង ភ័ក្រ្តនាត អាយុ១៥ឆ្នាំ ៣-ឈ្មោះណាល់ វណ្ណេត អាយុ១៨ឆ្នាំ ជាកសិករចំការម្រេច រស់នៅភភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ៤-ឈ្មោះស៊ុយ ចំណាត់ អាយុ១៨ឆ្នាំ ៥-ឈ្មោះរី យ៉ុងឈី អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ៦-ឈ្មោះថោ សុភារុន អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ប្រណាក ក្រុងព្រះវិហារ និង៧-ឈ្មោះព្រំ លីហួយ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ប្រភពបន្តថា នៅក្នុងយុទ្ធនាការបង្ក្រាបនេះ កម្លាំងដកហូតវត្ថុតាងបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនពណ៌សក្រាម ប្រភេទម៉ាទឹកកក១៦កញ្ចប់តូច និងសំបកកូនថង់តូចៗដែលប្រើប្រាស់រួចចំនួន១២កញ្ចប់តូច ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ទូរស័ព្ទ៨គ្រឿង លុយចំនួន៩១ម៉ឺនរៀល ម៉ូតូ៣គ្រឿង រួមទាំងសម្ភារមួយចំនួនទៀត ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ