ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​យុវ​ជន​ម្នាក់​អណ្តែត​ទឹក​ព្រែក​ ផ្អើល​ទាំង​ព្រឹក​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ សព​យុវ​ជន​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​​អណ្តែត​ទឹក​ព្រែក​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើ​ល​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ២៨ មករា ២០១៥ នេះ​ នៅ​ចំណុច​ភូមិ​ព្រែក​​រំដេង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ​ ។

ខេត្ត​កំពង់​ចាម​ ៖ សព​យុវ​ជន​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​​អណ្តែត​ទឹក​ព្រែក​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើ​ល​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ២៨ មករា ២០១៥ នេះ​ នៅ​ចំណុច​ភូមិ​ព្រែក​​រំដេង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ​ ។

សព​យុវ​ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ ស៊ន ប៊ុន​ស៊ី​ ហៅ​ក្របី អាយុ​២១​ឆ្នាំ​ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​។

លោក​វរ​សេនីយ៍​ត្រី​ ខេង ស្រេង អធិការ​នគរ​បាល​ស្រុក​ស្រី​សន្ធ​រ​បាន​ឱ្យ​ដឹង​ថា ​កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​២៦ មករា ​​​​​​ជន​រង​គ្រោះ​បាន​ប្រាប់​ឪពុក​ ម្តាយ​ថា ចេញទៅ​ដាក់​ស្មៅ​ឱ្យគោ​ស៊ី​ ហើយ​ក៏​បាត់​រហូត​មិន​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ឆោ​ឡោ​តាម​រក​គ្រប់​ទិស​ទី​ តែ​រក​មិន​ឃើញ​​។

ប្រភព​ដដែល​បន្ត​ថា រហូត​ដល់​ព្រឹកថ្ងៃ​ទី​២៨ មករា​នេះ​ ​ប្រជា​ពលរដ្ឋ​​​ធ្វើ​ដំណើរ​តាម​ផ្លូវ​​​បានប្រទះ​ឃើញ​សព​ផុស​អណ្តែត​ក៏​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ ខណៈ​នោះ​មាន​ប្រជា​ពលរដ្ឋ​​ស្គាល់​ជន​រង​គ្រោះ​​បាន​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​មក​មើល​នៅ​កន្លែង​កើតហេតុ​​​ទើប​ដឹង​ថា ជាយុវ​ជន​ដែល​បាត់​ខ្លួន​​ ​។ បន្ទាប់​ពី​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិច័យរួច​​ សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​លង់​ទឹក​ ហើយ​ក៏​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព