កោះសន្តិភាពមានមោទនភាពចំពោះ «បឹងយក្សឡោម» ក្នុងស្រុកបានលុង ខេត្តរតនគិរី ដែលបានជាប់ចំណាត់ថ្នាក់ជាបឹងដ៏ស្រស់ស្អាតជាងគេក្នុងចំណោមបឹងទាំង១៥ក្នុងពិភពលោក តាមការវាយតម្លៃពីគេហទំព័រ Earthporm។ បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម្ល៉េះ ។ បឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សាដុះអមជុំវិញដែលជាម្លប់សម្រាប់កម្សាន្ត រីឯផៃ្ទទឹកមានពណ៌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបានធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតឡើយ ។
រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ៩គីឡូម៉ែត្រពីទីក្រុងបានលុង ដែលជាបេះដូងនៃខេត្តរតនគិរី ។ បឹងនេះមានបរិមាត្រ ២៦១២ម៉ែត្រ អង្កត់ផ្ចិត៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ។
ខាងក្រោមនេះគឺជាចំណាត់ថ្នាក់បឹងស្រស់ស្អាតជាងគេទាំង១៥ក្នុងពិភពលោក ៖
១-បឹង Mount Mazama
បឹង Mount Mazama ស្ថិតក្នុងរដ្ឋអូរីហ្គុនសហរដ្ឋអាមេរិក គឺជាបឹងជ្រៅជាងគេក្នុងសហរដ្ឋអាមេរិក មានជម្រៅប្រមាណជា ៥៩៤ម៉ែត្រ ។
២-បឹង Albertine Rift
បឹង Albertine Rift ស្ថិតនៅប្រទេសអាហ្វ្រិក ។
៣-បឹង Mount Pinabuto
បឹង Mount Pinabuto ស្ថិតនៅប្រទេសហ្វ៊ីលីពីនមានជម្រៅ៦០០ម៉ែត្រ ។
៤-បឹង Quilotoa
បឹង Quilotoa ស្ថិតនៅប្រទេសអេក្វាទ័រជម្រៅ២៤៩ម៉ែត្រ ។
៥-បឹង Kelimutu
បឹង Kelimutu ស្ថិតនៅប្រទេសឥណ្ឌូណេស៊ី ។
៦-បឹង Heaven
បឹង Heaven នៅកូរ៉េខាងជើងមានជម្រៅ៣៨៤ ម៉ែត្រ ។
៧-បឹង Licancabur
បឹង Licancabur ស្ថិតនៅប្រទេសស៊ីលី មានជម្រៅ១ពាន់ម៉ែត្រ ។
៨-បឹង Main Crater Lake at Vulcan Point
បឹង Main Crater Lake at Vulcan Point ស្ថិតនៅប្រទេសហ្វ៊ីលីពីន ។
៩-បឹង Mount Katmai
បឹង Mount Katmai ស្ថិតក្នុងរដ្ឋអាឡាស្កាសហរដ្ឋអាមេរិក ។
១០-បឹង Viti Geothermal
បឹង Viti Geothermal ស្ថិតនៅប្រទេសអុីស្លង់ ។
១១-បឹង Kerid
បឹង Kerid ស្ថិតនៅប្រទេសអីុស្លង់ ។
១២-បឹងយក្សឡោម
បឹងយក្សឡោម ស្ថិតក្នុងខេត្តរតនគិរីប្រទេសកម្ពុជា មានជម្រៅ៥០ម៉ែត្រ ។
១៣-បឹង Deriba
បឹង Deriba ស្ថិតក្នុងប្រទេសស៊ូដង់ ។
១៤-បឹង Mount Ruapehu
បឹង Mount Ruapehu ស្ថិតក្នុងប្រទេសនូវែលសេឡង់ ។
១៥-បឹង Okama
បឹង Okama ស្ថិតក្នុងប្រទេសជប៉ុន ៕
ចែករំលែកព័តមាននេះ