ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកមកលេងនៅសៀមរាបច្រើនជាងគេ ក្នុងរយៈពេល៥ខែ

3 ខែ មុន
  • ភ្នំពេញ

៥​ខែ​ដើមឆ្នាំ​២០២៤​នេះ ភ្ញៀវ​ទេសចរ​ជនជាតិ​អា​មេ​រិ​ក ​ដែល​បាន​ចូល​ទស្សនា​ខេត្តសៀមរាប ​មាន​ច្រើន​ជាងគេ​ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ដែល​កម្មវិធី​លុយនៃ​សារព័ត៌មាន​កោះសន្តិភាព​ទទួល​បាន​ ។ គិត​ចាប់ពី​ថ្ងៃ​ទី០១ ខែមករា…

៥​ខែ​ដើមឆ្នាំ​២០២៤​នេះ ភ្ញៀវ​ទេសចរ​ជនជាតិ​អា​មេ​រិ​ក ​ដែល​បាន​ចូល​ទស្សនា​ខេត្តសៀមរាប ​មាន​ច្រើន​ជាងគេ​ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ដែល​កម្មវិធី​លុយនៃ​សារព័ត៌មាន​កោះសន្តិភាព​ទទួល​បាន​ ។

គិត​ចាប់ពី​ថ្ងៃ​ទី០១ ខែមករា រហូត​ដល់​ថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ​២០២៤ ភ្ញៀវ​ទេសចរ​ជនជាតិ​អា​មេ​រិ​ក​ ដែល​បាន​មក​លេង​កម្សាន្ត​នៅ​សៀមរាប​ មាន​ចំនួន​សរុប ៤៩.២៥៨​នាក់ កើនឡើង​រហូត​ដល់​ទៅ ២១,៧៦​ភាគរយ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​៥​ខែ​កន្លង​មកនេះ​ ភ្ញៀវ​ទេសចរ​មក​លេង​នៅ​សៀមរាប​មាន​ចំនួន​សរុប​ចំនួន ៤៧២.២៥៨​នាក់ កើនឡើង ៣៦,៩៨​ភាគរយ បើ​ធៀប​ជា​មួ​យេ​យៈ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០២៣​ ។ ប្រភព​ដដែល បន្ថែម​ថា ទីផ្សារ​ភ្ញៀវ​ទេសចរណ៍​សំខាន់​ៗ​ទាំង​១០ មក​កាន់​ខេត្តសៀមរាប ក្នុង​រយៈពេល​៥​ខែ​ដំបូង​នេះ រួម​មាន អា​មេ​រិ​ក អង់គ្លេស បារាំង កូរ៉េ​ខាងត្បូង ចិន អា​ល្លឺ​ម៉​ង់ ជប៉ុន អូស្ត្រាលី ឥណ្ឌា និង​រៀត​ណា​ម ​។

ប្រភព​ដដែល​បាន​បន្ថែម​ថា អង់គ្លេស​មក​លេង​សៀមរាប ​មាន​ចំនូ​ន​៤៤.៦០៧​នាក់ កើនឡើង​៣៣,៧៦​ភាគរយ​, ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង​មាន​៤១.៨១៩​នាក់ កើន​៤១,៣២​ភាគរយ​, ភ្ញៀវ​ទេសច​ជនជាតិ​កូរ៉េ​ខាងត្បូង​មាន​ចំនួន ៤០.៦៦៦​នាក់ កើនឡើង​៤១,៨០​ភាគរយ​, ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​មាន​ចំនួន ៣៣.២៩២​នាក់​កើន​ឡើ​៤៣,៧៩​ភាគរយ ។

ប្រភព​ដដែល​បាន​បន្ថែម​ថា សម្រាប់​ភ្ញៀវ​ទេសចរ​អា​ល្លឺ​ម៉​ង់ ​មាន​ចំនួន​២៨.៥០៧​នាក់​ កើនឡើង​៣៨,៧៧​ភាគរយ​, ភ្ញៀវ​ទេសចរ​ជនជាតិ​ជប៉ុន​មាន​ចំនួន​២៦.៦៩៧​នាក់​ កើនឡើង​១០៨,៦៧​ភាគរយ​, ភ្ញៀវ​ទេសចរ​ជនជាតិ​អូស្ត្រាលី​មាន​ចំនួន ២១.៥០១​នាក់ កើនឡើង​៤៥,៣៣​ភាគរយ​,​ភ្ញៀវ​ទេសចរ​ឥណ្ឌា​មាន​ចំនួន ១៧.៨៩៩​នាក់​កើនឡើង​៤១,២៦​ភាគរយ និង ភ្ញៀវ​ទេសចរ​វៀតណាម​មាន​ចំនួន​១៦.១៥២​នាក់ កើនឡើង ២០,៦៥ ភាគរយ ។

ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​តាម​ផ្លូវអាកាស​ចំនួន ៣២២.៥១៩​នាក់ ស្មើនឹង ៦៨,២៩​ភាគរយ កើនឡើង ៤៥,៧៥​ភាគរយ​ ។ ភ្ញៀវ​ទេសចរ​ចូល​មក​កាន់​ខេត្តសៀមរាបតាម​ផ្លូវគោក​មាន​ចំនួន ១៤៩.៧៣៩ នាក់ ស្មើនឹង៣១,៧១​ភាគរយ កើនឡើង ២១,២៧ ភាគរយ ​។

ប្រភព​ដដែល បន្ថែម​ថា អាជីវកម្ម​ទេសចរណ៍​កំពុង​ដំណើរការ​សរុប​ចំនួន ១.០៤៣​កន្លែង ក្នុង​នោះ សេវាកម្ម​ស្នាក់​នៅ​សណ្ឋាគារ មាន​ចំនួន ១៧៨ កន្លែង ស្មើនឹង ៩.០៩៧​បន្ទប់ បុគ្គលិក​បម្រើ​ការ​មាន​ចំនួន ៧.៤៨២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ