ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នកដឹង​ទេ តំបន់​អង្គរ មាន​ប្រាសាទ​ប៉ុន្មាន?

2 អាទិត្យ មុន
  • សៀមរាប

តំបន់​អង្គរ​ទាំងមូល ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំហំ​ប្រមាណ​ជា ៤០១ គីឡូ​ម៉ែត្រការ៉េ ដែល​មាន​ប្រាសាទបុរាណ​ចំនួន ៩១ ហើយ​ត្រូវ​បាន​គេ​ជឿជាក់​ថា

តំបន់​អង្គរ​ទាំងមូល ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំហំ​ប្រមាណ​ជា ៤០១ គីឡូ​ម៉ែត្រការ៉េ ដែល​មាន​ប្រាសាទបុរាណ​ចំនួន ៩១ ហើយ​ត្រូវ​បាន​គេ​ជឿជាក់​ថា បាន​សាងសង់​នៅ​ចន្លោះ​ពី​សតវត្ស​ទី​៩ រហូត​ដល់​សតវត្ស​ទី​១៣ ។

សម្រស់​ដ៏​អស្ចារ្យ​នៃ​ប្រាសាទ​តំបន់​អង្គរ បាន​ទាក់ទាញ​បរទេស​ជា​ច្រើន​មក​កាន់​ខេត្តសៀមរាប​។

ទីផ្សារ​ភ្ញៀវ​ទេសចរ​សំខាន់​ៗ​ទាំង​១០ មក​កាន់​ខេត្តសៀមរាប ក្នុង​រយៈពេល​៥​ខែ​ដំបូង​នេះ រួម​មាន ៖ អា​មេ​រិ​ក អង់គ្លេស បារាំង កូរ៉េ​ខាងត្បូង ចិន អា​ល្លឺ​ម៉​ង់ ជប៉ុន អូស្ត្រាលី ឥណ្ឌា និង​រៀត​ណា​ម​។

ភ្ញៀវ​ទេសចរ​ជនជាតិ​អា​មេ​រិ​ក បាន​ចូល​ទស្សនា​ខេត្តសៀមរាប មាន​ច្រើន​ជាងគេ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ដែល​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព​ទទួល​បាន​។

គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៤ ភ្ញៀវ​ទេសចរ​ជនជាតិ​អា​មេ​រិ​ក ដែល​បាន​មក​លេង​កំសាន្ត​នៅ​សៀមរាប មាន​ចំនួន​សរុប ៤៩.២៥៨​នាក់ កើនឡើង​រហូត​ដល់​ទៅ ២១,៧៦​ភាគរយ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​៥​ខែ​កន្លង​មកនេះ ភ្ញៀវ​ទេសចរ​មក​លេង​នៅ​សៀមរាប មាន​ចំនួន​សរុប​ចំនួន ៤៧២.២៥៨​នាក់ កើនឡើង ៣៦,៩៨​ភាគរយ បើ​ធៀប​ជា​មួ​យេ​យៈ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០២៣​។

ប្រភព​ដដែល​បាន​បន្ថែម​ថា អង់គ្លេស​មក​លេង​សៀមរាប មាន​ចំនូ​ន​៤៤.៦០៧​នាក់ កើនឡើង​៣៣,៧៦​ភាគរយ​, ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង មាន​៤១.៨១៩​នាក់ កើន​៤១,៣២​ភាគរយ​, ភ្ញៀវ​ទេសច​ជនជាតិ​កូរ៉េ​ខាងត្បូង មាន​ចំនួន ៤០.៦៦៦​នាក់ កើនឡើង​៤១,៨០​ភាគរយ​, ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន មាន​ចំនួន ៣៣.២៩២​នាក់ កើន​ឡើ​៤៣,៧៩​ភាគរយ ។

ប្រភព​ដដែល បាន​បន្ថែម​ថា សម្រាប់​ភ្ញៀវ​ទេសចរ​អា​ល្លឺ​ម៉​ង់ មាន​ចំនួន​២៨.៥០៧​នាក់ កើនឡើង​៣៨,៧៧​ភាគរយ​, ភ្ញៀវ​ទេសចរ​ជនជាតិ​ជប៉ុន មាន​ចំនួន​២៦.៦៩៧​នាក់ កើនឡើង​១០៨,៦៧​ភាគរយ​, ភ្ញៀវ​ទេសចរ​ជនជាតិ​អូស្ត្រាលី មាន​ចំនួន ២១.៥០១​នាក់ កើនឡើង​៤៥,៣៣​ភាគរយ​, ភ្ញៀវ​ទេសចរ​ឥណ្ឌា មាន​ចំនួន ១៧.៨៩៩​នាក់ កើនឡើង​៤១,២៦​ភាគរយ និង​ភ្ញៀវ​ទេសចរ​វៀតណាម មាន​ចំនួន​១៦.១៥២​នាក់ កើនឡើង ២០,៦៥ ភាគរយ ។

ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​តាម​ផ្លូវអាកាស​ចំនួន ៣២២.៥១៩​នាក់ ស្មើនឹង ៦៨,២៩​ភាគរយ កើនឡើង ៤៥,៧៥​ភាគរយ​។ ភ្ញៀវ​ទេសចរ​ចូល​មក​កាន់​ខេត្តសៀមរាប តាម​ផ្លូវគោក មាន​ចំនួន ១៤៩.៧៣៩ នាក់ ស្មើនឹង ៣១,៧១​ភាគរយ កើនឡើង ២១,២៧ ភាគរយ​។

ប្រភព​ដដែល បន្ថែម​ថា អាជីវកម្ម​ទេសចរណ៍​កំពុង​ដំណើរការ​សរុប​ចំនួន ១.០៤៣​កន្លែង ក្នុង​នោះ សេវាកម្ម​ស្នាក់​នៅ​សណ្ឋាគារ មាន​ចំនួន ១៧៨ កន្លែង ស្មើនឹង ៩.០៩៧​បន្ទប់ បុគ្គលិក​បម្រើ​ការ​មាន​ចំនួន ៧.៤៨២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ