សួនរុក្ខជាតិអង្គរទទួលបានពានរង្វាន់ពីស្ថាប័នអន្តរជាតិមួយ
- ភ្នំពេញ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសថា សួនរុក្ខជាតិអង្គរ ទទួលបានពាន Traveller’s Choice Awards…
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសថា សួនរុក្ខជាតិអង្គរ ទទួលបានពាន Traveller’s Choice Awards…
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសថា សួនរុក្ខជាតិអង្គរ ទទួលបានពាន Traveller’s Choice Awards Winner 2024 នាថ្ងៃនេះ ។
ក្រសួងបានប្រកាសថា ពានរង្វាន់នេះ ត្រូវបានផ្តល់ដោយ Tripadvisor ដែលជាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍អនឡាញរបស់អាមេរិកដ៏ល្បីល្បាញមួយនៅលើពិភពលោក ក្រោយពេលដែលអ្នកទេសចររាប់សិបលាននាក់ ។
អ្នកទេសចរបរទេសដែលបានចូលទៅបញ្ចេញយោបល់នៅលើគេហទំព័រនេះ បានឲ្យដឹងថា ទីនោះគឺជាសួនដ៏ស្រស់បំព្រងនៅច្រកចេញពីប្រាសាទអង្គរវត្ត ។ ទីនោះមានរុក្ខជាតិ និង សត្វបក្សាបក្សីជាច្រើន សូមកុំភ្លេចចូលលេងទីនោះ ។
សួនរុក្ខជាតិអង្គរគឺជាកន្លែងដ៏អស្ចារ្យ ដែលគួរឲ្យទាក់ទាញសម្រាប់អ្នកទេសចរគ្រប់ៗគ្នា ។ នេះគឺជាកន្លែងដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងទីក្រុងសៀមរាមនៅក្នុងដំណើរទេសចរណ៍របស់ខ្ញុំ ។
Tripadvisor បានអះអាងថា សួនរុក្ខជាតិអង្គ គឺជាតំបន់មួយដែលមានទំហំ១៥ហិកតា ទីនោះ កំពុងតែអភិរក្សនិងថែរក្សារុក្ខជាតិប្រមាណជា៥០០ប្រភេទ ជាពិសេស គឺពពួកដើមឈើនិងផ្កាកម្រៗនានា ។
ចែករំលែកព័តមាននេះ