ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹកពង​ទា​​កិនក្មេង​​ប្រុស​អាយុ១ឆ្នាំ​ស្លា.ប់យ៉ាង​តក់​ស្លុត ​ជីតាក្មេង​រង​គ្រោះ​​ព្រម​​ទទួល​យកសំណង​ព្រះរាជអាជ្ញា​ឱ្យ​នគរបាល​​តាមចាប់រថយន្តមក​វិញ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ កុមារា​អាយុ១​ឆ្នាំម្នាក់​ត្រូវបាន​រថយន្ត​កូរ៉េចំណុះ​១តោនកន្លះ ​ដឹកពងទា​មួយគ្រឿង​ថយ​ក្រោ​យ​មិន​ប្រយ័ត្ន​បណ្តាលឱ្យកិន​ក្មេងនោះ​ស្លា.ប់យ៉ាង​អណោច​អាធ័ម​នៅ​កន្លែង​កើតហេតុភ្លាមៗ ។ ហេតុការណ៍​ដ៏អកុ​សលនេះ​កើតឡើង ​នៅវេលាម៉ោង​ ១និង៥០នាទី​រសៀល ថ្ងៃទី ២០ ​ខែ​មករា ​ឆ្នាំ២០១៥​ នៅ ភូមិតា​អត

ខេត្ត​កំពង់​ឆ្នាំង ៖ កុមារា​អាយុ១​ឆ្នាំម្នាក់​ត្រូវបាន​រថយន្ត​កូរ៉េចំណុះ​១តោនកន្លះ ​ដឹកពងទា​មួយគ្រឿង​ថយ​ក្រោ​យ​មិន​ប្រយ័ត្ន​បណ្តាលឱ្យកិន​ក្មេងនោះ​ស្លាប់យ៉ាង​អណោច​អាធ័ម​នៅ​កន្លែង​កើតហេតុភ្លាមៗ ។ ហេតុការណ៍​ដ៏អកុ​សលនេះ​កើតឡើង ​នៅវេលាម៉ោង​ ១និង៥០នាទី​រសៀល ថ្ងៃទី ២០ ​ខែ​មករា ​ឆ្នាំ២០១៥​ នៅ ភូមិតា​អត ឃុំពានី​ ស្រុក​កំព​ង់ត្រឡាច​ ។ លោក​ ហ៊ុល វាសនា ​អធិការនគរបាល ​ស្រុកកំពង់​ត្រឡាច​បាននិយាយ​ថា​​ កុមារារងគ្រោះ​មាន​ឈ្មោះ ប៊ុន សួរ​ អាយុ១ឆ្នាំ ​មានឪពុក​ឈ្មោះ ​អ៊ីន វុទ្ឋី ​អាយុ២៧ឆ្នាំ ​ម្តាយឈ្មោះ​ គាវ អា​យុ២៤ឆ្នាំ​​ ម្តាយ ជាអ្នក​រកស៊ី​លក់​ពងទា​ក្នុងភូមិ​ ។

មុនពេល​កើតហេតុ ​មានរថយន្ត​កូរ៉េមួយ​គ្រឿង ​ដែលជា​ម៉ូញ​របស់ស្ត្រី​ជាម្តាយ​កុមាររង​គ្រោះ ​បាន​បើក​រថយន្ត​ដឹកពង​ទាយក​មក​ដាក់​ឱ្យ​ ។​ ក្រោយ​ពេល​ជញ្ជូនពង​ទាចេញ​ពីរថយន្ត​ដាក់​ឱ្យរួចរាល់​​ហើយ អ្នកបើក​បររថ​យន្ត​បាន​បើករថយន្ត​ថយក្រោយ​ដើម្បីបត់​ត្រឡប់​ចេញទៅ​វិញ ប៉ុន្តែមិ​នបាន​ប្រយ័ត្ន ខណៈ​ពេល​នោះកុមា​រារង​គ្រោះ​បាន​ដើមក​ពីក្រោយ​រថយន្ត​ក៏បាន​កិន​ក្មេងនោះ​បណ្តាល​ឱ្យ​ស្លាប់​នៅកន្លែង​កើតហេតុ​យ៉ាងតក់​ស្លុតពី​ឪ​ពុក​ម្តាយ​ និងអ្នក​បានឃើញ​ហេតុការណ៍​ ។ លោកបាន​បន្តថា ពេលកើត​ហេតុ​ខណៈ​ពេល​សមត្ថកិច្ចមិ​នទាន់​ទៅ​ដល់ ជីតា​កុមាររង​គ្រោះ​បានព្រម​សម្រុះសម្រួល​ទទួលយក​សំណង​ពីរថយន្ត​បង្ក តែមិន​បាន​ដឹង​ថា​ប៉ុន្មាន​នោះទេ​ ហើយ​ក៏បានឱ្យ​អ្នកបើក​រថយន្តនោះ​បើកចេញ​ទៅវិញ ។ប៉ុន្តែក្រោយ​ពីដំណឹង​នេះបាន​ដឹង​​ដល់​សមត្ថ​កិច្ច ​នគរបាល​មូលដ្ឋាន ​និងរាយការណ៍​មក​លោក លោកក៏​បានឆ្លង​យោបល់​លោក​ព្រះរាជ​អាជ្ញាអម​សាលា​ដំបូង​ ខេត្តកំ​ពង់ឆ្នាំង ​ ហើយ​លោកក៏​បានបញ្ជា​ឱ្យតាម​ចាប់ ​ទើបកម្លាំង​សមត្ថកិច្ច​ទាក់ទង​ជាមួយ​នគរ​បាល ខេត្ត​កំពង់ស្ពឺ ​ហើយចាប់​រថយន្តនោះ​បាននៅ​ស្រុកឧត្តុ​ង្គ​ខេត្តកំពង់ស្ពឺ​ ។

លោក​បានបញ្ជា​ក់ថា​ រថយន្ត​បង្ក​នោះ​ម៉ាកគា ​(ឡានកូរ៉េ ) ពណ៌​ស ពាក់​ស្លាកលេខ​ ភ្នំពេញ2U-​5263 បើក​បរដោយ​បុរស​ឈ្មោះ ​លី​ (តាលី) ​នៅផ្សារ​បាក់​ដឹង ​ខេត្ត​កំពង់​ស្ពឺ ។ រថយន្ត​និងអ្នក​បើកបរ​ខាង​លើ​ត្រូវ​បាន​នគរ​បាលនាំ​យកមក​កាន់ ​អធិការដ្ឋានន​គរបាល ​ស្រុក​កំពង់​ត្រឡាច​ដើម្បីចាត់​ការតាម​ច្បាប់ស្តី​ពីចរាចរណ៍​ផ្លូវគោក​។