ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ក្រុមហ៊ុន​វិរៈប៊ុន​ថាំ​ដាច់កង់ក្រោយមួយ​គូចេញពី​រថយន្ត​សំណាង​ល្អ​អ្នក​ជិះ​មិន​មាន​គ្រោះ​ថ្នាក់​

9 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង របស់​ក្រុម​ហ៊ុន វិរៈប៊ុន​ថាំ បាន​របូត​កង់​ក្រោយ​មួយ​គូ​ចេញ​ពី​រថយន្ត​មក​ខាង​ក្រៅ ខណៈ​រថយន្ត​កំពុង​តែបើក​បរ​ដឹក​អ្នក​ដំណើរ​ចេញ​ពី​ភ្នំ​ពេញ​មក​កាន់​ខេត្ត​បាត់ដំបង ប៉ុន្តែ​សំណាង​​ល្អ​រថយន្ត​មិន​ក្រឡាប់​នោះ​ទេ គឺ​រថយន្ត​នៅ​បើក​ទៅ​មុខ​ធម្ម​តា និង​ធ្វើ​ឱ្យ​ផ្លូវ​រង​ការ​ខូច​ខាត​ខ្លះ​

ខេត្ត​បាត់ដំបង ៖ រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង របស់​ក្រុម​ហ៊ុន វិរៈប៊ុន​ថាំ បាន​របូត​កង់​ក្រោយ​មួយ​គូ​ចេញ​ពី​រថយន្ត​មក​ខាង​ក្រៅ ខណៈ​រថយន្ត​កំពុង​តែបើក​បរ​ដឹក​អ្នក​ដំណើរ​ចេញ​ពី​ភ្នំ​ពេញ​មក​កាន់​ខេត្ត​បាត់ដំបង ប៉ុន្តែ​សំណាង​​ល្អ​រថយន្ត​មិន​ក្រឡាប់​នោះ​ទេ គឺ​រថយន្ត​នៅ​បើក​ទៅ​មុខ​ធម្ម​តា និង​ធ្វើ​ឱ្យ​ផ្លូវ​រង​ការ​ខូច​ខាត​ខ្លះ​ដោយ​សារ​តែ​ស្កូត​ជា​មួយ​និង​ប៉ាដាង​រថយន្ត ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង៩ និង​៤៥នាទី​យប់ ថ្ងៃ​ទី​១៤ មករា ២០១៥ នៅ​លើកំណាត់​ផ្លូវ​ជាតិលេខ៥ ក្បែរសាលា​សង្កាត់រតន ក្នុង​ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង​ហើយ​ នៅ​ក្នុង​ហេតុ​ការណ៍​ខាង​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ដំណើរ​ដែលជិះ​នៅលើ​រថយន្ត​នាំ​គ្នា​ភ័យ​ប្រលឹង​ចុង​សក់​ប៉ុន្តែ​មិន​បង្ក​ឱ្យ​អ្នក​ដំណើរណា​ម្នាក់​រង​គ្រោះ​ថ្នាក់នោះ​ទេ​​ ។

គួរបញ្ជាក់​ផងដែរ​ថា រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​គ្រប់​ក្រុម​ហ៊ុន​ទាំង​អស់ គឺ​មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាតិ​ឱ្យ​បើក​បរ​ចូល​ក្នុង​ក្រុង​នោះ​ទេ ដោយ​ឱ្យ​បើក​ផ្លូវ​វៀង​ក្រុង​ ក៏ប៉ុន្តែ​រថយន្ត​​ដែល​របូត​មួយ​គូចេញ​មក​ខាង​ក្រៅ​នេះ​បាន​លួច​ឆ្មក់បើក​ចូល​កណ្តាល​ក្រុង​បាត់ដំបង ដោយ​សារ​តែ​ពេល​យប់​មិន​មាន​សមត្ថ​កិច្ច​យាម​កាម​។​

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិភាព​