ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​ស្សាន់​បុក​ម៉ូតូ​លាន់​ដូច​រន្ទះ​ កិន​អ្នកបើកម៉ូតូ​ដាច់​ក្បាល​បាត់​

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ បុរស់​ម្នាក់​ដាច់​ក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ដោយ​សារ​រថយន្ត​នី​ស្សាន់​មួយ​គ្រឿង​បើក​បុក​ ហើយ​កិន​ចំ​ពីលើ​ក្បាល​លាន់​ដូច​រន្ទះ​បែកក្បាល​ដាច់​បាត់​ពីដងខ្លួន​រក​មិនឃើញ ។

ខេត្តស្វាយរៀង ៖ បុរស់​ម្នាក់​ដាច់​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ដោយ​សារ​រថយន្ត​នី​ស្សាន់​មួយ​គ្រឿង​បើក​បុក​ ហើយ​កិន​ចំ​ពីលើ​ក្បាល​លាន់​ដូច​រន្ទះ​បែកក្បាល​ដាច់​បាត់​ពីដងខ្លួន​រក​មិនឃើញ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​កើត​ឡើង​កាលពីរ​វេលា​ម៉ោង​៦​ និង​១៥​នាទីល្ងាច​ថ្ងៃ​ទី​១១​ មករា​ ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​មណ្ឌលសុខភាព​ឃុំ​កណ្តៀង​រាយ​ ស្ថិត​ក្នុង​ភូមិ​ប្រ​សូត្រ​១​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ។

បើ​តាម​នគ​បាល​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​កណ្តៀង​រាយ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ស ចាន់​រឿ​ន ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​តា​ហោ សង្កាត់​ពោធិ៍​តា​ហោ​ ក្រុង​ស្វាយ​រៀង​ បើក​ម៉ូតូ​ម៉ាកស៊ី​រុស​ ព​ណ៌​ខ្មៅ​លាយ​ក្រហម​ គ្មាន​ស្លាក​លេខ​ ក្នុង​​ទិ​សដៅ​ពីកើតមក​លិច​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាងលើ​ក៏​មាន​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​នី​ស្សាន់​ចង្កូត​ស្តាំ​ ពាក់​ស្លាក​លេខ​ ជ​២៧៦៨​ ភព​២ ​បើក​បញ្ច្រាស​ទិស​គ្នា​យ៉ាង​លឿន​វ៉ា​ជែង​ជាមួយ​រថយន្ត​​បែន​ដឹក​ខ្សាច់​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីមុខ​ពេញទំ​ហឹង​លាន់​ដូច​រន្ទះ​ ថែម​ទាំង​កិន​​មនុស្ស​ និង​ម៉ូតូ​អូស​ចម្ងាយ​ជាង​១០០​ម៉ែត្រ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដាច់​ក្បាល​​បែក​ខ្ទេច​ចេញពី​ដងខ្លួន​រក​មិនឃើញ​ ធ្លាយ​ខួរ​ខ្ទាត​ពេញ​ដងផ្លូវ​គួរ​ឲ្យ​ញាក់សាច់ រីឯ​ម៉ូតូ​ខូចខាត​ទាំងស្រុង​ ។

ក្រោយ​កើត​ហេតុអ្នកបើកបរ​រថយន្ត​បាន​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រ​មោល​ឈឹង​ បន្សល់​រថយន្ត​បង្ក​នៅ​កន្លែង​កើតហេតុ បន្ទាប់មក​នគរ​បាល​បាន​ស្គាល់​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ ក៏​ទូរ​ស័ព្ទហៅ​ក្រុម​គ្រួសារ​មក​យក​​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ រីឯ​ម៉ូតូ​ និង​រថយន្ត​បង្កហេតុ​ត្រូវ​នគរ​បាលយក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​​ស្រុក​ស្វាយ​ទាប​​ និង​​ស្រាវជ្រាវ​រក​ជន​បង្ក​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់ ​។

សមត្ថកិច្ច​និយាយ​ថា​ មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពីអ្នក​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន និង​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហើយ​ជន​រង​គ្រោះ​គ្មាន​ពាក់មួក​សុ​វត្ថិ​ភាព​ ៕