ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​លឿនដួល​ចូល​ក្រោម​កង់​គោ​យន្ត​ដឹកអុស​កិន​ស្លា.ប់​​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏មួយដែលកើតឡើង​នៅ​វេលា​ម៉ោង​១១​​​ព្រឹក ​ថ្ងៃ​ទី​១០ ​មករា ​២០១៥ នៅ​លើ​កំណាត់ផ្លូវ​គ្រួ​ស​ក្រហម

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏មួយដែលកើតឡើង​នៅ​វេលា​ម៉ោង​១១​​​ព្រឹក ​ថ្ងៃ​ទី​១០ ​មករា ​២០១៥ នៅ​លើ​កំណាត់ផ្លូវ​គ្រួ​ស​ក្រហម ចំណុច​ផ្លូវបែក​ជា​៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រ​វ៉ា​ន់  ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខណៈ​ជន​រងគ្រោះ​ជិៈ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​ដួល​ចូល​ក្រោម​កង់​គោ​យន្ត​កន្ត្រៃ​ដឹកអុស កំពុង​បើក​បត់​កាត់ទទឹងពីមុខម៉ូតូ​​ ។

មន្ត្រី​នគរបាល​ចរាចរ​ណ៍ស្រុក​រលាប្អៀរបានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​​យុវជន​ម្នាក់ឈ្មោះ ទូច សុ​ខុន អាយុ​២៧​ឆ្នាំ មាន​ទី​លំនៅឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​C១២៥ ព​ណ៌ខ្មៅ​ ពាក់​ស្លាកលេខ កណ្តាល 1B.3987  បើក​ក្នុង​ដំណើរ​ពី​កើត​ទៅ​លិចក្នុង​ល្បឿន​លឿន លុះ​ពេលមក​ដល់​ចំណុចកើតហេតុជា​ផ្លូវបំបែក ស្រាប់តែ​មាន​គោ​យន្ត​ដឹកអុសមួយ​គ្រឿងបើកបរ​ដោយ​ឈ្មោះ ឆ​ន សា​រ៉ា​ន់ អាយុ២៥​ឆ្នាំ មាន​ទីលំនៅភូមិ​ចំបក់​ប្រាសាទ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស បាន​បត់​ឆ្វេង​កាត់​ទទឹង​ពីមុខ​ម៉ូតូ​ជន​រងគ្រោះ ភ្លាម​នោះ​ជន​រង​គ្រោះ​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ ធ្វើ​ឱ្យ​ម៉ូតូ​ដួល ​​ហើយ​​ខ្ទាត​ជន​រង​គ្រោះបោក​ដួល​ចូលក្រោម​រ៉ឺ​ម៉ក​គោ​យន្ត​ដឹកអុស​បណ្តាល​ឱ្យកិន​ស្លាប់​ភ្លាម​មួយ​រំពេចន៍នៅ​កន្លែង​កើតហេតុ ។ 

ក្រោយ​ពេលកើតហេតុ គោ​យន្ត​បង្កមិន​បាន​ឈប់​ទេ​ បាន​បើក​គេចរហូត​ជិត​ដល់​ភូមិ​ព្រះ​រាម​រង្សី​ទើប​នគរបាល​ចាប់បាន ៕ 

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
   ​