ខេត្តស្វាយរៀង ៖ យុវជនរងគ្រោះដោយចោរស្រីដៃឆើតម្នាក់ឈ្មោះ ខុន ស្រីឌី អាយុ២០ ឆ្នាំចាក់ឲ្យធ្លាយពោះប្លន់យកម៉ូតូនិងខ្សែ.ក កាលពីថ្ងៃទី២៥ ធ្នូ ២០១៤នោះបានអំពាវនាវសុំក្តីមេត្តាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍រកយុត្តិធម៌មូលហេតុដោយសារតែចោរស្រីដៃឆើតដែលធ្វើសកម្មភាពប្លន់ហើយចាក់ប្រហារជនរងគ្រោះយ៉ាងឃោឃៅបណ្តាលឲ្យធ្លាយពោះវៀនចេញមកក្រៅមួយទ្រេល ដែលបច្ចុប្បន្នកំពុងដេកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង រីឯចោរស្រីដែលជា ឃាតករត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នដោយអយុត្តិធម៌កាលពីថ្ងៃទី៩ មករា ២០១៥ វេលាម៉ោង ២រសៀលឲ្យមានសេរីភាពវិញធ្វើឲ្យជនរងគ្រោះមានប្រតិកម្មយ៉ាងខ្លាំងនិងមានជម្ងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរស្ទើគាំងបេះដូងសន្លប់និងបានអំពាវនាវសុំក្តីមេត្តា ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ សែន ជួយអន្តរាគមន៍រកយុត្តិធម៌ ។
សូមរំលឹកផងដែរ កាលពីថ្ងៃទី២៥ ធ្នូ ២០១៤ វេលាម៉ោង៦ព្រលប់នៅភូមិអង្គសាលាសង្កាត់ព្រៃអង្គុញក្រុងបាវិតមានអំពើចោរកម្មដែលមានចោរស្រីដៃឆើតម្នាក់ឈ្មោះ ខុន ស្រីឌី អាយុ២០ឆ្នាំ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត បានល្បួងជនរងគ្រោះឈ្មោះ រិន ភិរម្យ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកំពោធលៀប សង្កាត់ព្រៃអង្គុញ ឲ្យឌុបម៉ូតូទៅកន្លែងស្ងាត់រួចយកកាំបិត ចុងស្រួចចាក់ជនរងគ្រោះមួយកាំបិតចំពោះធ្លាយចេញពោះវៀនមកក្រៅមួយទ្រេលហើយប្លន់យកខ្សែ.ក និងម៉ូតូមិនបានសម្រេច ត្រូវប្រជាពលរដ្ឋមកទាន់ពទ្ធ័ចាប់យកប្រគល់ឲ្យសមត្ថកិច្ចសាកសួរ រួចបញ្ជូនជនសង្ស័យឲ្យទៅ សាលាដំបូងខេត្តស្វាយរៀងចាត់ការបន្ត ។ រីឯជនសង្ស័យក៏បានសារភាពថាខ្លួនពិតជាបានបបួងជនរងគ្រោះយកទៅប្លន់ យកខ្សែកពិតប្រាកដមែន ។ហើយលោកស្រីហេង ផល្លា ចៅក្រមស៊ើបសួរក៏បានចេញដីការឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ធ្នូ ២០១៤ ដោយចោទប្រកាន់ពីបទ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារប្រព្រឹត្តអំពើហិង្សា នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត កាលពីថ្ងៃទី២៥ ធ្នូ ២០១៤ ។ បទល្មើសដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា ៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌ ។
ការឃុំខ្លួនជនសង្សយ័យឈ្មោះ ខុន ស្រីឌី បានតែ១៣ថ្ងៃ ក៏បានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៩មករា ២០១៥ នេះ ឲ្យមានសេរីភាពត្រឡប់ទៅផ្ទះវិញ ធ្វើឲ្យជនរងឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំង ដែលជនរងគ្រោះកំពុងនៅព្យាបាលនៅក្នុង មន្ទីរពេទ្យខេត្តនៅឡើយទើបសុំអំពាវនាវសុំក្តីមេត្តាពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជួយអន្តរាគមន៍រកយុត្តិធម៌ ។
ចែករំលែកព័តមាននេះ