ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូឌុប​​គ្នាក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​ខ្នង បណ្តាល​ឱ្យ​ស្លា.ប់ម្នាក់ របួស​ធ្ងន់ម្នាក់​

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បុគ្គលិក​កាស៊ីណូ​ពីរ​នាក់​នៅស្រុក​កែវសីមា​​ម្នាក់បាន​ស្លា.ប់ និង​ម្នាក់ទៀត​បានរង​របូស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត ​ឡើងនៅ​ម៉ោង​ប្រមាណ​ជា៤​និង៤០នាទី​ល្ងាច ​ថ្ងៃទី០៨ ​មករា ​២០១៥ ស្ថិត​តាម​បណ្តោយ​ផ្លូវលំ​ ក្នុង​ឃុំស្រែព្រះ​ ស្រុក​កែវសី​មា ​ខេត្ត​មណ្ឌល​គិរី ។

ខេត្តមណ្ឌលគិរី ៖ បុគ្គលិក​កាស៊ីណូ​ពីរ​នាក់​នៅស្រុក​កែវសីមា​​ម្នាក់បាន​ស្លាប់ និង​ម្នាក់ទៀត​បានរង​របូស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត ​ឡើងនៅ​ម៉ោង​ប្រមាណ​ជា៤​និង៤០នាទី​ល្ងាច ​ថ្ងៃទី០៨ ​មករា ​២០១៥ ស្ថិត​តាម​បណ្តោយ​ផ្លូវលំ​ ក្នុង​ឃុំស្រែព្រះ​ ស្រុក​កែវសី​មា ​ខេត្ត​មណ្ឌល​គិរី ។

សេចក្តី​រាយការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុគេ​បាន​ឃើញ ជន​រង​គ្រោះ​ខាង​លើ​ទៅចូល​រួមកម្ម​វិធី​ភ្ជាប់​ពាក្យមួយ ​ក្នុងភូមិ​ស្រែព្រះ​ នឹងមាន​ការផឹក​ស៊ីផងដែរ ។ ក្រោយ​ជិតបញ្ចប់​កម្មវិធី ជនរង​​គ្រោះ​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា ​ចេញ​ពីកម្មវិធី​ក្នុងល្បឿន​យ៉ាងលឿន ​តាមផ្លូវ​ក្រាល​គ្រូស​ក្រហម ​និងមាន​សភាព​កោងខ្លាំង​ផងនោះ ម៉ូតូ​ជនរង​គ្រោះ​បានជ្រុល​ចូល​ទៅបុកផ្ទះ ​មួយខ្នង​ដែល​នៅក្បែរ​​នោះយ៉ាងពេញទំ​ហឹង បណ្តាល​ឱ្យ​ជាប់​គាំង​លែង​ទៅមុខរួច ។ ពេលនោះ​​គេបានឃើញបុរស​ជាអ្នក​កាន់ចង្កូតម៉ូតូ ​ដេកស្លាប់​ភ្លាមៗ​នៅកន្លែង​កើតហេតុ​តែម្តង ចំ​ណែក​បុរស​ម្នាក់ទៀត​រងរបូសធ្ងន់​ ត្រូវ​គេជួយ​បញ្ជូន​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យ ។

នគរបាល​ចរាចរណ៍​នៃអធិកា​រដ្ឋានស្រុក​កែវសីមា ​បានឱ្យ​ដឹងថា ​ជនរងគ្រោះដែ​ល ជិះ​ម៉ូតូ​ បុកផ្ទះខាង​លើ មានឈ្មោះ​ទី១.​ឈឹង អ៊ូ ​អាយុ២៨ឆ្នាំ ​​មានស្រុកកំណើត​ខេត្តក្រចេះ​ ជាបុគ្គលិក កាស៊ីណូ​បម្រើកា​ងារនៅ​ស្រុក​កែវសីមា​ បានស្លា​ប់ភ្លាមៗ ​ចំណែកទី២​.​មាន​ឈ្មោះ កែវ រដ្ឋា ​អាយុ២៩ឆ្នាំ ស្រុក​កំណើត​នៅខេត្ត​ក្រ​ចេះដូច​គ្នា រ​ងរបួសធ្ងន់​ត្រូវបាន​បញ្ជូន​ទៅសង្គ្រោះ​នៅប្រទេស​វៀតណាម ។

សមត្ថ​កិច្ចបញ្ជាក់ថា ​ទោះជាយ៉ាងណា​ម្ចាស់ផ្ទះ​ដែលត្រូវម៉ូតូបុ​កខាងលើមិន ​ មានគ្រោះ​ថ្នាក់ អ្វីនោះ​ទេ គ្រាន់​តែរងការ​ខូចខាត ម៉ូតូ១​គ្រឿង គ្រែ១ ​​រូមនិងសម្ភារ​ប្រើប្រាស់​ខ្លះតែប៉ុ​ណ្ណោះ។