ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ត្រូវ​រថយន្ត​ដឹក​កម្មករ​​កិន​បែកក្បាល​ស្លា.ប់

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ត្រូវ​​​រថយន្ត​ដឹក​កម្មកររោងចក្រ​កាត់ដេរបើកបរ​ក្នុង​ល្បឿន​​លឿន​កៀរ​បណ្ដាល​ឲ្យ​ដួល ហើយកិន​​បែកក្បាលស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​ ខ​ណៈ​ពេលនាង​​​កំពុង​ជិះ​ម៉ូតូ១​

រាជ​ធានីភ្នំពេញ​ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ត្រូវ​​​រថយន្ត​ដឹក​កម្មកររោងចក្រ​កាត់ដេរបើកបរ​ក្នុង​ល្បឿន​​លឿន​កៀរ​បណ្ដាល​ឲ្យ​ដួល ហើយកិន​​បែកក្បាលស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​ ខ​ណៈ​ពេលនាង​​​កំពុង​ជិះ​ម៉ូតូ១​គ្រឿង​ជាមួយ​សាច់ញាតិទៅ​ធ្វើការ​រោងចក្រ ​។

​គ្រោះថ្នាក់​ចរាចរ​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង៦ ​និង​៥០​នាទី​ព្រឹក ​ថ្ងៃ​ទី​០២ មករា ២០១៥ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

កម្មការិនី​រង​គ្រោះខាងលើ​នោះ​ឈ្មោះ​ហា សូ​នី អាយុ​១៦​ឆ្នាំ មានស្រុកកំណើត​នៅ​ភូមិ​ក្នុង​ក្រ​វ៉ា​ក់ ឃុំ​អង្គ​ប្រាសាទ ស្រុក​គិរី​វង្ស ខេត្តតាកែវ​ បាន​មកស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នារី​រង​គ្រោះជិះ​ម៉ូតូម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​២០១៤ ពាក់​ស្លាក​លេខ កំពង់ ចាម​1K-7366​ ​ជិះ​គ្នា​៤​នាក់​ ហើយ​នាង​ជិះ​ពីក្រោយ​គេ​។ ដោយឡែក​រថយន្ត​បង្ក​ម៉ាក​គា​ពណ៌​ស ចំណុះ​មួយ​តោន​កន្លះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-4015 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ចាន គា អាយុ​៤២​ឆ្នាំ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព