ខេត្តក្រចេះ ៖ មនុស្ស១៥នាក់រងរបួសធ្ងន់-ស្រាល ក្នុងនោះតៃកុងរថយន្តយីឌុបម្នាក់បានស្លាប់ដោយកៀបជាប់ក្នុងកាប៊ីនរថយន្ត ក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តយីឌុប បុកជាមួយរថយន្តក្រុងសូរិយា និងបានជ្រុលទៅបុករថយន្តសាំងយ៉ុងបន្តកន្ទុយគ្នាទៀត កាលពីវេលាម៉ោងជាង១២ថ្ងៃទី២៣ ធ្នូ ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧៣ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ ។
ប្រភពបានឱ្យដឹងថា ប៉ូលិសមិនទាន់បានកំណត់ថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺផ្តើមចេញពីភាគីខាងណានោះទេ។ តែបើតាមមើលគំនូសប្លង់នៅកន្លែងកើតហេតុ គឺឃើញថា ភាគីខាងរថយន្តក្រុងសូរិយា បានរំលោភចូលផ្លូវខាងរថយន្តយីឌុប និងបណ្តាលមកពីការបើករវ៉ា ឬក៏តៃកុងរថយន្តងងុយដេក ។
យ៉ាងណាក៏ដោយ នគរបាលចរាចរណ៏នៅមិនទាន់ដឹកដឹងពីអត្តសញ្ញាណរបស់ជនរងគ្រោះ និងអ្នកបើករថយន្តយីឌុបដែលត្រូវស្លាប់ដោយកៀបាប់ក្នុងកាប៊ីនរថយន្តនេះទេ ចំណែកឯតៃកុងរថយន្តក្រុងក៏ត្រូវរងរបួសបាក់ជើងឆ្វេងខ្ទេច ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ