រាជធានីភ្នំពេញ ៖ ស្ត្រីវ័យកណ្តាលម្នាក់សង្ស័យមានវិបត្តិ បានបើករថយន្តឡើងដល់លើស្ពានព្រះមុនីវង្សចាស់មកលោតទឹកសម្លាប់ខ្លួន តែសំណាងល្អ ត្រូវទូកនេសាទនៅជិតនោះឃើញទាន់ ក៏ជួយសង្គ្រោះទាន់ពេលវេលា ធ្វើឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២និង៣០នាទីថ្ងៃទី០៣ វិច្ឆិកា ២០១៤ ស្ថិតនៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ប្រភពពីសាក្សីឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះបើករថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2O 9319 ពីកើតទៅលិច អមដំណើរដោយរថយន្តតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ២៥.២.០៣៩៤ បើកបរដោយបុរសម្នាក់ មកដល់លើស្ពានព្រះមុនីវង្សចាស់ ស្រាប់តែស្ត្រីជាអ្នកបើករថយន្តដែលមានវ័យជាង៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ បានឈប់រថយន្តហើយលោតចុះទៅក្នុងទឹកទាំងសំលៀកបំពាក់រ៉ូប ពណ៌ខ្មៅ ដៃវែង ជាសំណាងល្អស្ត្រីរូបនោះចេះហែលទឹក គាប់ជួនមានទូកនេសាទនៅក្រោមស្ពានបានចេញទៅជួយដោយបោះសំបកប៊ីដុងឱ្យស្ត្រីនោះតោង ទើបស្រង់ដាក់លើទូកដឹកយកមកច្រាំងវិញ ត្រូវបុរសម្នាក់ ដែលបើករថយន្តតាមពីក្រោយមិនដឹងថា ត្រូវជាអ្វីទេ មានវ័យប្រមាណ៥០ឆ្នាំ ក្នុងកាយវិការស្និទ្ធិស្នាលដើរកៀកអោបជាប់រហូត បាននិយាយថា កូនមិនគួរធ្វើបែបនេះទេ ហើយបានទៅគ្រាចូលក្នុងរថយន្តបើកចេញទៅបាត់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ