ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោស្នើ​ឱ្យ​វៀតណាម​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ប្រធាន​គណបក្ស​នៃ​ប្រទេសកម្ពុជា-​វៀតណា​ម និង​ឡាវ ក្រោយ​ខកខាន

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​ឱ្យ វៀតណាម​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ប្រធាន​គណបក្ស​នៃ​ប្រទេស កម្ពុជា ប្រទេស​វៀតណាម និង ប្រទេស​ឡាវ ក្រោយ​កិច្ចប្រជុំ​នេះ​មានការ​ខកខាន​។…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​ឱ្យ វៀតណាម​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ប្រធាន​គណបក្ស​នៃ​ប្រទេស កម្ពុជា ប្រទេស​វៀតណាម និង ប្រទេស​ឡាវ ក្រោយ​កិច្ចប្រជុំ​នេះ​មានការ​ខកខាន​។

ការ​ស្នើ​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ជំនួប ពិ ភា​ក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថា​ញ់​មិន (Tran Tranh Man) ប្រធានរដ្ឋសភា​នៃ​សា​ធារ ណ​រដ្ឋ​សង្គមនិយម​វៀតណាម​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​វិមាន​៧​មក​រា​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ​ផង​ដែរ សម្តេច​តេ​ជោ ក៏​បាន​ស្នើ​ឱ្យ​វៀតណាម​រៀបចំ​កិ ច្ច ប្រជុំ​ប្រចាំឆ្នាំ​ប្រធាន​គណបក្ស​នៃ​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ដែល ខក ខានមិនបាន​ប្រជុំ​កន្លង​មក​និង​សង្ឃឹមថា​យន្តការ​ប្រជុំ​ប្រធាន​គណបក្ស​នៃ​ប្រទេស​យើង​ទាំង​បី​នេះ ដែល​សម្តេច​តេ​ជោ បាន​ផ្តួចផ្តើម​ឡើង នឹង​ស្ថិត​នៅ​ជា​និរន្ត​ន៍ និង​សម្រេច​បាន​គោល ដៅ​ជំ រុញ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​វៀតណាម​ឡាវ​នៅ​ក្នុង​បរិ​ការ​ស្មុគស្មាញ​នៅ​លើ​ពិភព លោក ។

សម្តេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​ថា​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំង​ពីរ ត្រូវ​រក្សា​ក្រប ខណ្ឌ​ដែល​មាន​ស្រាប់ និង​ត្រូវ​ពង្រីក​ក្រប​ខណ្ឌ​នេះ​ឱ្យ​ធំ​ឡើងជា​បន្តបន្ទាប់ តាម​រយៈ​យន្ត ការ ដែល​មាន​កន្លង​មក និង​គ្រប់​ទិដ្ឋភាព​មិន​ផ្លាស់​ប្តូរ ធានា​រក្សា​បាន​សន្តិសុខ ទោះ​ក្នុង​សភាព ការ ណ៍​ណា​ក៏​ដោយ និង​ទប់ស្កាត់​រាល់​ការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល តាម​រូបភាព​បដិវត្តន៍​ពណ៌ ដែល​នៅ​តែ​បន្ត​មាន​។

នៅ​ក្នុង​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម​ក៏​បាន​គូសបញ្ជាក់​ថា​ប្រទេស​វៀតណាម និង​កម្ពុជា ជា​ប្រទេស​ភូមិ​ផង​របង​តែ​មួយ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​គឺជា​ជា​កត្តា​សត្យា​នុ​ម័ត និង​កិច្ច​សហ ប្រតិបត្តិការ​យូរអង្វែង ដើម្បី​សន្តិភាព​តំបន់ និង​ពិភពលោក និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ សម្តេច តេ​ជោ ដែល​សម្រេច​បាន​នូវ​ស្ថិរភាព សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា និង អបអរ សាទរ​តួនាទី និង​កិត្យានុភាព​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​។

ឯកឧត្តម ក៏​បាន​ប្តេជ្ញា បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​និង​ជំនួប​រវាង​គណបក្ស សភា រដ្ឋាភិបាល និង​រវាង​ប្រជាជន និង ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់​នៃ​ប្រទេស​យើង​ទាំង​ពីរ​។ ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​ពី​ការ​រក្សា​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​គោលការណ៍​មិន​ឱ្យ​កម្លាំង​អមិត្ត​ប្រើប្រាស់​ទឹកដី​ប្រឆាំង​ប្រទេស​ជិតខាង និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ទប់ស្កាត់ បទ​ល្មើ ស និង​ព័ត៌មាន​មិន​ពិត និង​ថែរក្សា​ការពារ​ប្រភព​ទឹកទន្លេ​មេគង្គ​។

ឯកឧត្តម បាន​ថ្លែងអំណរគុណ ចំពោះ​កម្ពុជា​ដែល​បាន​ផ្តល់​អំណោយ​ដល់​វៀតណាម នៅ​ពេល រង​គ្រោះ​ព្យុះ​យ៉ា​ហ្គី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ