ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុ.ត​សំរាម​ហើរ​កម្ទេច​ផ្កាភ្លើង​ បង្ក​​ជាឆាបឆេះ​រោង​ស្តុក​សម្ភារ​សិប្បកម្ម​ផលិត​សា​ឡុ​ង

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ថៅកែ​សិប្បកម្ម​ផលិត​សា​ឡុ​ង​មួយ​កន្លែង​ បាន​ប្រើ​ឲ្យ​កម្មករ​ដុត​សំរាម​នៅ​ក្បែរ​រោង​ស្តុក​សា​ឡុ​ង​និង​ឈើ​ឆ្អឹង​សា​ឡុ​ង ហើយ​ខណៈ​ភ្លើង​កំពុង​ឆេះ​សំរាម​ខ្លាំង ក៏​មាន​ខ្យល់​បក់​មក​ខ្លាំង​ដែរ ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ទេច​ផ្កាភ្លើង​ហើរ​ធ្លាក់​ចូល​ទៅ​ក្នុង​រោង​នោះ បណ្ដាល​ឲ្យ​ឆាបឆេះ​សា​ឡុ​ង​និង​ឈើ​ឆ្អឹង​សា​ឡុ​ងសន្ធោសន្ធៅ ប៉ុន្តែ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ…

រាជធានីភ្នំពេញ​ ៖ ថៅកែ​សិប្បកម្ម​ផលិត​សា​ឡុ​ង​មួយ​កន្លែង​ បាន​ប្រើ​ឲ្យ​កម្មករ​ដុត​សំរាម​នៅ​ក្បែរ​រោង​ស្តុក​សា​ឡុ​ង​និង​ឈើ​ឆ្អឹង​សា​ឡុ​ង ហើយ​ខណៈ​ភ្លើង​កំពុង​ឆេះ​សំរាម​ខ្លាំង ក៏​មាន​ខ្យល់​បក់​មក​ខ្លាំង​ដែរ ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ទេច​ផ្កាភ្លើង​ហើរ​ធ្លាក់​ចូល​ទៅ​ក្នុង​រោង​នោះ បណ្ដាល​ឲ្យ​ឆាបឆេះ​សា​ឡុ​ង​និង​ឈើ​ឆ្អឹង​សា​ឡុ​ងសន្ធោសន្ធៅ ប៉ុន្តែ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ ចេញ​អន្តរាគមន៍​ពន្លត់​ទាន់​ពេល ។

ហេតុការណ៍​ខាងលើ​នោះ​ បាន​កើតឡើងបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ក្នុង​សិប្បកម្ម​ផលិត​សា​ឡុ​ង​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​ខាងលើ​នោះ​ បាន​កើតឡើង​ដោយសារ​តែ​ការ​ធ្វេសប្រហែស ឬក៏​មក​ពី​ការ​មិន​បាន​គិត​ឲ្យ​បាន​ដិត​ដល់​ក៏​អាច​ថា​បាន​ដែរ ដោយនៅ​មុន​ពេល​កើតហេតុ ថៅកែ​សិប្បកម្ម​បាន​ប្រើ​ឲ្យ​កម្មករ​ប្រមូល​សំរាម​ដុត​ចោល ។

ចំណែក​សំរាម​ដែល​ត្រូវ​ដុត​ចោល​នោះ​មាន​ដូច​ជា​កម្ទេច​ឈើ​រួម​និង​កាក​សំណល់​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ ការដុតនេះមិន​បាន​ប្រមូល​យក​ទៅ​ដុត​ឲ្យ​ឆ្ងាយ​ពី​រោង​រោង​ស្តុក​សា​ឡុ​ង និង​ឈើ​ឆ្អឹង​សម្រាប់​ផលិត​សា​ឡុ​ង​ដែល​ងាយ​និង​ឆេះ​នោះ​ទេ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លើង​កំពុង​ឆេះ​សំរាម​ខ្លាំង ក៏​ស្រាប់តែ​មាន​ខ្យល់​បក់​មក​ខ្លាំង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ទេច​ផ្កាភ្លើង​ហើរ​ធ្លាក់​ចូល​ទៅ​ក្នុង​រោង​នោះ បណ្ដាល​ឲ្យ​ឆាបឆេះ​សា​ឡុ​ង​និង​ឈើ​ឆ្អឹង​សម្រាប់​ផលិត​សា​ឡុ​ង​សន្ធោសន្ធៅ​យ៉ាង​ឆាប់រហ័ស​តែ​ម្ដង ។ ពេល​នោះ​ដែរ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​ទាំង​ថៅកែ​និង​កម្មករ បាន​នាំ​គ្នា​ត​ទុយោ​បាញ់​ទឹក និង​ដងទឹក​ជះ ព្រមទាំង​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​ច្រើន​បំពង់​បាញ់​ពន្លត់​ញាប់ដៃ​ញាប់​ជើង ប៉ុន្តែ​ភ្លើង​មិន​បាន​រលត់​នោះ​ឡើយ ។

សមត្ថកិច្ច​ខាងលើ​ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ខណៈ​ពេល​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង អាជ្ញាធរ​និង​សមត្ថកិច្ច ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​កា​កាប​ទី​២ បាន​ចេញ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ និង​បាន​រាយ​ការ​ទៅ​កាន់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ជា​បន្ទាន់ ។ មួយសន្ទុះ​ក្រោយមក​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​បាន​ទៅ​ដល់ទី​នោះ​ជា​បន្តបន្ទាប់ ហើយ​ក្រុម​អ្នក​ពន្លត់ភ្លើង​បាន​បាញ់​ទឹក​អស់​៣​រថយន្ត ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ។

ភ្លើង​ពុំ​បាន​ឆេះ​រាល​ពេញ​ក្នុង​សិប្បកម្ម​ទាំងមូល​ឡើយ ដោយ​ឆេះ​ត្រឹមតែ​រោង​ស្តុក​នោះ​ប៉ុណ្ណោះ ហើយ​បង្ក​ការ​ខូចខាត​សា​ឡុ​ង និង​ឈើ​ឆ្អឹង​សម្រាប់​ផលិត​សា​ឡុ​ង​មួយ​ចំនួន តែ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ