រាជធានីភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន១៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនគរបាលការិយាល័យគ្រប់គ្រងជនបរទេស, នគរបាលខណ្ឌមានជ័យ និងមានការចូលរួមពីលោកអភិបាលរងខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួននាំទៅកាន់នាយកដ្ឋាន កាលពីរសៀលថ្ងៃទី៣១ តុលា ២០១៤ ពាក់ព័ន្ធជនអន្តោប្រវេសន៍ខុសច្បាប់ ហើយនឹងបន្តប្រតិបត្តិការត្រួតពិនិត្យនៅព្រឹកថ្ងៃទី១ វិច្ឆិកា ២០១៤ បន្ថែមទៀត ។
ប្រភពបានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាររបស់លោកនាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជានគរបាលតាមបណ្តាខណ្ឌនានា បានរួមសហការគ្នាត្រួតពិនិត្យស្រង់ស្ថិតជនអន្តោប្រវេសន៍វៀតណាមដែលមកស្នាក់នៅស្រុកខ្មែរ ដោយគ្មានលិខិតស្នាមច្បាស់លាស់រយៈពេលជិត៣ខែកន្លងមកហើយ ដែលក្នុងនោះ មន្ត្រីជំនាញបាននាំខ្លួនជនអន្តោប្រវេសន៍រាប់រយនាក់ ធ្វើការណែនាំពន្យល់អំពីច្បាប់ទម្លាប់រស់នៅស្រុកខ្មែរ ដែលក្នុងនោះ បុគ្គលដែលគ្មានឯកសារស្នាក់នៅគ្រប់គ្រាន់ ត្រូវបញ្ជូនទៅកាន់ព្រំដែនដែលជាប្រទេសដើមរបស់ពួកគាត់វិញ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ