ខេត្តកំពង់ស្ពឺ ៖ ភ្លើងស្នេហ៍ត្រីកោណបានឆាបឆេះឡើង បណ្តាលឱ្យស្ត្រីម្នាក់ក្លាយជាអ្នកទោស ដោយសារតែបានចាប់នាងប្រពន្ធចុងឆូតមុខនឹងផ្លែឡាមហូរឈាមស្រោចពេញខ្លួន ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីហិង្សាដោយចេតនានេះកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី៣០ តុលា នៅចំណុចភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។ បុរសជាប្តីឈ្មោះ ប៉ិម អាយុ៣៣ឆ្នាំ ប្រពន្ធដើមឈ្មោះ ឆយ ស្រីលាក់ អាយុ២៦ឆ្នាំ ចំណែកនាងជាប្រពន្ធចុងឈ្មោះ អឿន សុខឡា អាយុ២៧ឆ្នាំ អ្នកទាំង៣រស់នៅភូមិឃុំកើតហេតុ(ផ្ទះផ្សេងគ្នា) ។
តាមប្រភពពីអ្នកជិតខាងបង្ហើបឱ្យដឹងថា រឿងស្នេហាត្រីកោណនេះកើតឡើងច្រើនឆ្នាំមកហើយ ចាប់តាំងពីបុរសជាប្តីលែងរវីរវល់នឹងប្រពន្ធដើមថែមទាំងបានយកប្រពន្ធចុងមករស់នៅជាមួយគ្នារាល់ថ្ងៃ ធ្វើឱ្យនាងជាប្រពន្ធដើមឈឺស្អិតទ្រូង រហូតទ្រាំលែងបានក៏បង្កឱ្យមានរឿងបែបនេះតែម្តង ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ