ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋចំនួន២ភូមិមកពីឃុំត្រមូង ស្រុកមេមត់ ដែលមានវិបត្តិដីធ្លីជាច្រើនឆ្នាំដោះ ស្រាយមិនចេញនោះ នាព្រឹកថ្ងៃទី៣០ តុលា ២០១៤ ពួកគាត់មានគ្នាជាង៥០០គ្រួសារនាំគ្នាធ្វើបាតុកម្ម បិទផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខសាលាស្រុកមេមត់ ។ ដោយសារតែអាជ្ញាធរបានសន្យាខ្យល់នាពេល កន្លងមកនោះថាជួយដោះស្រាយធ្វើបណ័្ណកម្មសិទ្ធស្របច្បាប់ចេះតែបាត់ដំណឹងយូរទៅៗពេកនោះ ។
លោកនាង សុវ៉ាត ប្រធានអង្កការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តត្បូងឃ្មុំ មានប្រសាសន៍ឲ្យដឹងថា ក្រោយពីក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ត្រូវបានរដ្ឋអវិយោគ (វិនិយោគរបស់ដែលមានស្រាប់ទៅឲ្យក្រុម ហ៊ុនឯកជនគ្រប់គ្រង ) រយៈពេលចំនួន៦ទៅ៧ឆ្នាំមកហើយ រហូតមដល់ពេលនេះទំនាស់ដីធ្លីក៏បានកើ តមានឡើងមកដល់ពេលនេះ ចំពោះប្រជាពលរដ្ឋចំនួន៥២៧គ្រួសារ ។ លោកនាង សុវ៉ាត ប្រធានអង្កការសិទ្ធិមនុស្សអាដហុកខេត្តត្បូងឃ្មុំ បានរំលឹកថា កាលពីសម័យលោក ព្រហ្ម អ៊ាន កាន់កាប់ជានាយកក្រុមហ៊ុនកៅស៊ូមេមត់ ក្នុងអំឡុងឆ្នាំ១៩៨២-១៩៨៣ ដោយមានការព្រួយបារម្ភខ្លាចខ្មែរក្រហមចូលដុតរោងចក្រនោះ ក៏បានហៅប្រជាពលរដ្ឋឲ្យមករស់នៅ ជុំវិញតំបន់ក្រមហ៊ុន ដែលអាចធ្វើជាខែលការពារសុវត្ថិភាពពីខ្មែរក្រហម ។ ប្រជាពលរដ្ឋបានមករស់នៅពីមួយឆ្នាំទៅ មួយឆ្នាំកាន់តែច្រើនឡើៗ ក្នុងនោះភាគច្រើនជាកម្មករក្រុមហ៊ុន ដោយរស់នៅទទួលបានសេចក្តីសុខសាន្តមិនដែលមានបញ្ហារអ្វីនោះទេ តែចាប់តាំងពីរដ្ឋត្រូវបានប្រគល់ក្រុមហ៊ុនចំការកៅស៊ូអវិនិយោគ ទៅឲ្យក្រុមហ៊ុនឯកជនក្នុងស្រុកគ្រប់គ្រង បញ្ហាដីធ្លីបានកើតឡើងចាប់ពីពេលនោះមក គឺគេមានគោលការណ៏ឲ្យប្រជាពលរដ្ឋជាង៥០០គ្រួសារនេះ ទៅរស់នៅក្នុងតំបន់បុរីតេជោសែននៅស្លាកសំរោង ឃុំដារ ស្រុកមេមត់ ។
ប្រជាជនមិនព្រមទៅនោះទេ ដោយបានលើកឡើងថា ដីកន្លែងថ្មីតូចមិនមាន ដំណាំហូបផ្លែដូចនៅដីចាស់ ម្យ៉ាងទៀតសម្តេចតេជោសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកាត់ដីចេញពីក្រុមហ៊ុន ប្រគល់មកឲ្យប្រជាជនកាន់កាប់ស្របច្បាប់ ។ តែរហូតមកដល់ពេលនេះ អាជ្ញាធរមិនបានធ្វើការដោះស្រាយនោះទេ ទើបនៅព្រឹកថ្ងៃទី៣០ តុលា ២០១៤ ប្រជាជនបាននាំគ្នា តវ៉ាធ្វើបាតុកម្មមានកាន់តែបដាក្នុងដៃ ដង្ហែរចេញពីខាងភូមិខ្នងក្រពើ មកកាន់ផ្សារមេមត់ នៅវេលាម៉ោ ង៧និង៣០នាទីព្រឹក រួចបន្តមកមុខសាលាស្រុកមេមត់ ដើម្បីឲ្យជួយដោះស្រាយផ្តល់ប័ណ្ណកម្មសិទ្ធ ស្របច្បាប់ ។ ហេតុតែលោក ចេង ប៊ុណ្ណារ៉ា អភិបាលស្រុក មិនចេញមកដោះស្រាយគ្រានោះពួកគាត់ បាននាំគ្នាបិទផ្លូវអស់ជាច្រើនម៉ោង ទើបលោកអភិបាលស្រុកបានធ្វើលិខិត លាយល័ក្ខអក្សរសន្យាថា រយៈពេល២សប្តាហ៍ទៀត លោកប្រាជ្ញ ច័ន្ទ អភិបាលខេត្ត និងចុះដោះស្រាយជួន ទើបនៅវេលាម៉ោង ១១និង៣០នាទីព្រឹក ប្រជាពលរដ្ឋនាំគ្នាត្រឡប់ទៅផ្ទះវិញ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ