ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីចំណាស់ម្នាក់ ខណរាំឆៃយ៉ាំក្នុងពិធីដង្ហែកឋិនសាមគ្គីចូលវត្តភ្នំបាក់ដួលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃទី២៧ តុលា ២០១៤ ស្ថិតនៅបរិវេណវត្តភ្នំបាក់ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យថា ស្ត្រីរងគ្រោះមានឈ្មោះជប់ ប៊ុនឈឿន អាយុ៧១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពបន្តថា៖ តាមសម្តីអ្នកឃើញហេតុការណ៍ និងក្រុមសាច់ញាតិស្ត្រីរងគ្រោះបានឱ្យដឹងថា អង្គឋិនទានសាមគ្គីដែលប្រជាពលរដ្ឋក្នុងភូមិបានដង្ហែចូលវត្តភ្នំបាក់ ហើយនៅពេលដង្ហែ គឺស្ត្រីរងគ្រោះបានចូលរាំឆៃយ៉ាំក្នុងក្រុម ដែលកំពុងដង្ហែអង្គកឋិនទានដល់ក្នុងបរិវេណវត្តភ្នំបាក់ ស្រាប់តែស្ត្រីចំណាស់បានទន់ជង្គង់ដួលលើផ្លូវ ហើយត្រូវអ្នកជិតខាងបានលើកដាក់លើគ្រែធ្វើចលនាឱ្យដែរ តែមិនដឹងខ្លួន ហើយត្រូវបានស្លាប់ទៅហើយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ