រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១២ សីហា ២០១៤ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់កូរ៉េ (KOICA) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានៅស្ថានទូតអាមេរិក ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកព័ត៌មាន និងបច្ចេកទេសសារគមនាគមន៍ (Information and Communication Technology ឬICT) ដល់សិស្សសាលានៅកម្ពុជា ក្នុងន័យគាំទ្រផែនការជាយុទ្ធសាស្ត្រក្នុងវិស័យអប់រំរបស់ព្រះរាជាណាចក្រកម្ពុជា ។
កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ KOICA ចុះទៅធ្វើការនៅតាមទីតាំងអប់រំ ដែលជួយដោយទីភ្នាក់ងារ USAID នៅខេត្តសៀមរាប ក្រចេះ និងកំពង់ចាម ។ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ KOICA ដែលមានបទពិសោធន៍ផ្នែក ICT និងបង្រៀនជំនាញកុំព្យូទ័រដល់សិស្សសាលានៅក្នុងបន្ទប់កុំព្យូទ័រ ដែលជួយដោយទីភ្នាក់ងារ USAID ។
លោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា «នៅកម្ពុជាមានមនុស្សច្រើនដែលស្ថិតក្នុងវ័យក្មេង ដោយប្រហែលពាក់កណ្តាលនៃប្រជាជន ស្ថិតក្នុងអាយុក្រោម២៥ឆ្នាំ។ ដោយមានប្រជាជនច្រើន ស្ថិតនៅក្នុងវ័យក្មេង ដូច្នេះអ្នកផ្តល់ជំនួយអន្តរជាតិគួរតែផ្តោតការវិនិយោគទៅលើវិស័យអប់រំ ។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យទីភ្នាក់ងារ USAID និងទីភ្នាក់ងារKOICA ធ្វើការជាមួយគ្នា ដើម្បីផ្តល់ការបណ្តុះបណ្តាលដ៏មានសារសំខាន់ដល់សិស្សសាលានៅក្នុងខេត្តទាំងបី» ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ