កសិករបិទផ្លូវជាតិលេខ២សុំអន្ដរាគមន៍បូមទឹកដាក់ស្រែ
- តាកែវ
ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ មានប្រជាកសិករជាង ១០០នាក់ បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ២ ចំណុចភូមិឱភាសាំង ឃុំកណ្តឹង…
ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ មានប្រជាកសិករជាង ១០០នាក់ បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ២ ចំណុចភូមិឱភាសាំង ឃុំកណ្តឹង…
ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ មានប្រជាកសិករជាង ១០០នាក់ បាន
នាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ២ ចំណុចភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ។ ការបិទផ្លូវនេះ ចាប់តាំងពីម៉ោងប្រមាណ៩និង៣០នាទី រហូតដល់ម៉ោងប្រមាណ១០ព្រឹក ។ នេះបើតាមលោក ភួន ឈីម អភិបាលស្រុកបាទី ប្រាប់ឲ្យដឹង ។
ទាក់ទងនឹងមូលហេតុដែលនាំឱ្យប្រជាពលរដ្ឋនាំគ្នាបិទផ្លូវនេះ ត្រូវបានប្រាប់ថាគឺក្នុងគោលបំណងស្នើសុំឱ្យមានការជួយអន្ដរាគមន៍បូមទឹកដាក់ប្រឡាយដែលអត់ទឹក ដើម្បីពួកគាត់អាចបូមបន្ដដាក់ស្រែ ។ បន្ទាប់ពីមានការប្រមូលផ្ដុំបិទផ្លូវជាតិនេះ អាជ្ញាធរពាក់ព័ន្ធក៏បានទៅសម្របសម្រួលដើម្បីឱ្យបើកផ្លូវវិញ ហើយពួកគាត់ក៏បានយល់ព្រមបើកផ្លូវវិញ ក្រោយពីបិទប្រមាណ៣០នាទី ។
លោក ភួន ឈីម អភិបាលស្រុកថ្លែងថា សំណើរបស់ប្រជាពលរដ្ឋនេះគឺស្របពេលកំពុងជួបបញ្ហាប្រឈម ដោយសារតែប្រព័ន្ធធារាសាស្ដ្រ អាងស្តុកទឹកនៅមានកម្រិតទាប ។ ដូច្នេះប្រសិនបើបូមទឹកដាក់ប្រឡាយអស់ ហើយខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនោះ ក៏ជាបញ្ហាដែរ ។
លោកអភិបាលស្រុកសង្កត់ធ្ងន់ថា «ការទាមទាររបស់ពួកគាត់ជារឿងមួយ ប៉ុន្ដែយើងត្រូវ
គិតពីទឹកដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃ ។ ដូច្នេះអ្វីដែលត្រូវគិតនោះ ដោយសារប្រភពទឹករបស់
យើងនៅកម្រិតទាប ហើយយើងថ្លឹងថ្លែងពីទឹកសម្រាប់ធ្វើកសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃ» ។
យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ លោកអភិបាលស្រុកថ្លែងថា ខាងក្រសួងធនធានទឹកនិងឧតុនិយម ក៏បានមកពិនិត្យជាក់ស្ដែងដែរ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលព័ត៌មានពីករណីបងប្អូនកសិករបិទផ្លូវ ដើម្បីស្នើសុំជួយដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់បូមទឹកដាក់ស្រូវនៅឃុំកណ្តឹង ស្រុកបាទី ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ បងប្អូនប្រជាកសិករបានរំសាយអស់ហើយ ស្របពេលដែលឯកឧត្តម គន់គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានធ្វើដំណើរទៅកាន់ទីតាំងជួបប្រទះបញ្ហានេះ ដើម្បីជួបដោះស្រាយជាមួយបងប្អូនប្រជាកសិករដោយផ្ទាល់ផងដែរ ។
នៅរសៀលថ្ងៃដដែលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ឯកឧត្តម ឌិត ទីណា និងឯកឧត្តម ថោ ជេដ្ឋា បានចុះជួបបងប្អូនប្រជាពលរដ្ឋនៅស្រុកបាទី ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតទឹកបូមដាក់ស្រូវប្រាំងរបស់ពួកគាត់ ។ ស្រែប្រាំងដែលខ្វះទឹកមានចំនួនជាង ៤ ៥០០ហិកតានៅក្នុងឃុំចំនួន៥គឺ ឃុំកណ្តឹង ឃុំក្រាំងធ្នង់ ឃុំចំប៉ី ឃុំពារាម និងឃុំត្នោត ៕
ចែករំលែកព័តមាននេះ