អាហារ គឺជារបស់ដែលអ្នកត្រូវតែបរិភោគប្រចាំថ្ងៃដើម្បីទ្រទ្រង់សុខភាពអ្នករាល់គ្នា ប៉ុន្តែមានអាហារមួយចំនួនបើអ្នកពិសារច្រើន វានឹងប៉ះពាល់ដល់សុខភាពអ្នក ជាពិសេសបុរស វានឹងធ្វើឱ្យប៉ះពាល់ដល់ក្រលៀនអ្នក។ ដូចនេះតើមានអាហារអ្វីខ្លះដែលបុរសមិនគួរបរិភោគច្រើន?
ខួរសត្វ
មានអ្នកធ្វើការជាច្រើនតែងតែបរិភោគខួរជ្រូកដើម្បីប៉ូវខួរ ប៉ុន្តែតើអ្នកដឹងទេថានៅក្នុងខួរជ្រូកចំនួន១០០ក្រាម មានផ្ទុកកាឡូរីចំនួន៣១០០មីលីក្រាម ហើយនៅក្នុងខួរគោមានចំនួន២៤៤៧មីលីក្រាម ចំណែកឯក្នុងខួរពពែមាន២០០៤មីលីក្រាម ដូចនេះមួយឆ្នាំយកល្អ អ្នកមិនគួរបរិភោគលើសពី៣ដងឡើយ។
គ្រឿងក្នុងសត្វ
អ្នកមិនគួរបរិភោគគ្រឿងក្នុងសត្វផ្សេងៗច្រើននោះទេ ទោះបីជាវាឆ្ងាញ់យ៉ាងណាក៏ដោយ ព្រោះនៅក្នុងគ្រឿងក្នុងទាំងនោះ មានកាឡូរីខ្ពស់ដែលអាចបំផ្លាញសុខភាពអ្នកយ៉ាងងាយ។
ស៊ុតផ្នែកលឿង
នៅក្នុងពងមាន់ផ្នែកលឿង មានកាឡូរីចំនួន២៩២មីលីក្រាម ដូចនេះអ្នកដែលមានជំងឺលើសសម្ពាធឈាម អ្នកអាចបរិភោគយ៉ាងច្រើន៣គ្រាប់ក្នុងមួយអាទិត្យ ចំណែកមនុស្សធម្មតា អាចបរិភោគមួយគ្រាប់ទៅកន្លះគ្រាប់ក្នុងមួយថ្ងៃ។
មឹក
នៅក្នុងមឹក១០០ក្រាម មានផ្ទុកកាឡូរីចំនួន២៦៨មីលីក្រាម ដូចនេះមួយអាទិត្យអ្នកអាចបរិភោគមិនត្រូវហួសពី២ដងឡើយ បើអ្នកមិនចង់បំផ្លាញសុខភាពអ្នក។
ឈីស
អ្នកមិនត្រូវពិសារឈីសច្រើននោះទេ ព្រោះនៅក្នុងឈីសមានផ្ទុកកាឡូរីជាច្រើនដែលអាចប៉ះពាល់ដល់ថ្លើម និងក្រលៀនអ្នកណាស់ ដូចនេះអ្នកគួរតែចៀសបើអាចចៀសបាន៕
ចែករំលែកព័តមាននេះ