រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ការធ្វើអត្តឃា.តបានក្លាយទៅជាបញ្ហាសុខភាពសាធារណៈថ្មីមួយសម្រាប់ពិភពលោក ដែលការធ្វើអត្តឃា.ត ជាមូលហេតុនាំមុខមួយនៃមូលហេតុនាំមុខនៃការស្លា.ប់ ។
ការថ្លែងរបស់រដ្ឋមន្ត្រីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យសម្រាប់ការបង្ការការធ្វើអត្តឃា.ត» នាថ្ងៃ២១ មករា ។
សិក្ខាសាលានេះរៀបចំឡើងដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀ.ននៃក្រសួងសុខាភិបាល មានរយៈពេល២ថ្ងៃ នៅថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងស្វែងយល់ពីការធ្វើអត្តឃា.តជាសកលក្នុងតំបន់ និងនៅប្រទេសកម្ពុជា , ចែករំលែកបទពិ សោធន៍នៃការបង្ការការធ្វើអត្តឃាត , ធ្វើការវិភាគស្ថានការណ៍ និងការរៀបចំសេចក្តីព្រាងផែនការសកម្មភាពពហុវិស័យសម្រាប់ការបង្ការការធ្វើអត្តឃា.តនៅកម្ពុជា ។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានមានប្រសាសន៍ទៀតថា ការបង្ការការធ្វើអត្តឃា.តក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាលដែលសម្រេចបាន «ប្រជាជនកម្ពុជាគ្រប់រូបរស់នៅប្រកបដោយសុខភាព និងសុខុមាលភាពកាន់ តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព» ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ជូនសមាជិកសិក្ខាសាលា ដើម្បីជាទុនសម្រាប់ការពិចារណាក្នុងការកសាងផែនការសម្រាប់ការបង្ការការធ្វើអត្តឃា.ត ។
ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យក៏អំពាវនាវដល់អង្គការសុខភាពពិភពលោក អង្គការ USAID ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិ បន្តជួយដល់វិស័យសុខាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តផែនការសកម្មភាពពហុវិស័យសម្រាប់បង្ការការធ្វើ អត្តឃា.តជាបន្តទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕
ចែករំលែកព័តមាននេះ