រយៈពេល៣ថ្ងៃ ពលករខ្មែរវិលពីថៃមកសៀមរាបកើនជាង១ម៉ឺន៤ពាន់នាក់
ខេត្តសៀមរាប ៖ គិតចាប់ពីថ្ងៃទី១៣ ដល់ព្រឹកថ្ងៃទី១៥ មិថុនា ២០១៤នេះ អាជ្ញាធរខេត្តសៀមរាបបានបញ្ចេញរថយន្ត៤៤គ្រឿងទៅដឹកពលករខ្មែរចំនួន១៤១២០នាក់(ស្រី៦៦១៩នាក់) ត្រឡប់មកកាន់លំនៅដ្ឋានក្នុងភូមិសាស្រ្តខេត្តសៀមរាប ។ ការដឹកជញ្ជូននេះតាមការបញ្ជារបស់លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្រោយពីទទួលបានការណែនំាពីសម្តេចតេជោ ហ៊ុន សែន នោះរួចមក ។
ចែករំលែកព័តមាននេះ