ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ប្រកាស​បដិសេធការ​ចោទ​ប្រកាន់​​​គ្មាន​សច្ចៈធម៌​ពី​គណនី​ឈ្មោះ Sithy Hen

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ខុទ្ទកាល័យ និង​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​ប្រកាស​បដិសេធ​ការ​ចោទប្រកាន់​​គ្មាន​សច្ចធម៌​ពី​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​Sithy Heng មក​លើ​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ជា​ការ​បំភាន់​ព័ត៌មាន និង​បំពាន​ច្បាប់ព្រហ្មទណ្ឌ​…

រាជធានី​ភ្នំពេញ​ ៖ ​ខុទ្ទកាល័យ និង​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​ប្រកាស​បដិសេធ​ការ​ចោទប្រកាន់​​គ្មាន​សច្ចធម៌​ពី​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​Sithy Heng មក​លើ​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ជា​ការ​បំភាន់​ព័ត៌មាន និង​បំពាន​ច្បាប់ព្រហ្មទណ្ឌ​ ។

យោង​តាម​សេចក្តី​បដិសេធ​របស់ខុទ្ទកាល័យ និង​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​៧ ​មក​រា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ថ្មី​ៗ​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Sithy Heng បាន​បង្ហោះ​ខ្លឹមសារ​ភ្ជាប់​រូបភាព​ជា​បន្តបន្ទាប់ ដោយ​បំភាន់​ព័ត៌មាន និង​ចោទប្រកាន់​ផ្ទុយ​សច្ចធម៌​មក​លើ​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ ។

ខុទ្ទកាល័យ និង​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សូម​បញ្ជាក់​ជូន​ថា ក្នុង​នាម​ជា​ស្ថាប័ន សេនា​ធិការ​រាជរដ្ឋាភិបាល ទទួលខុសត្រូវ​លើ​វិស័យ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្រសួងមហាផ្ទៃ​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​អតិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ណាស់ ចំពោះ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ក្នុង​នោះ​ ក៏​រួម​ទាំង​លើ​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ជា​ពិសេស​ ការ​បង្ក្រាប​ឧក្រិដ្ឋជន​ខុសច្បាប់​ ។

ពោល​គឺ មិន​ដូច​សំ​ណេ​រ​បង្ហោះ​ចោទប្រកាន់​បែប​រវើរវាយ​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sithy Heng នោះ​ឡើយ​ ។ «​នៅ​ពេល​សត្វ​សុនខ​ត្រូវ​គ្រប់គ្រង​ដោយ​មេរោគ វា​ពិតជា​ដើរ​ខាំ​គេឯង​មិន​រើសមុខ ដូច​ចាស់​បុរាណ ឧទាន​ត​ៗ​គ្នា​មក​មែន​!»​។ ក្នុង​ន័យ​នេះ ខុទ្ទកាល័យ និង​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ សូម​គូសបញ្ជាក់​ជូន​ថា គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sithy Heng នេះ បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ ម្ល៉េះ ហើយ​កន្លង​មក ​ការ​បង្ហោះ​ផ្សាយ​លើ​គណនី​នេះ ​ក៏​ពុំ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ស្ថាប័ន​សាធារណៈ សិទ្ធិ​បុគ្គល ឬ​ប្រយោជន៍​សង្គម​នោះ​ឡើយ​ ។

ផ្ទុយ​ទៅ​វិញ មាន​សកម្ម​ភាពល្អ​ៗ​ដល់​សង្គម​ជាតិ​ជា​ច្រើន​ ត្រូវ​បាន​គណនី​នេះ​បង្ហោះ​ផ្សាយ​ ។ ក៏​ប៉ុន្តែ មួយ​រយៈ​ចុង​ក្រោយ គណ​នី​​ដដែល ស្រាប់តែ​បង្ហាញ​របៀបវារៈ​លើកតម្កើង​ខ្លួន​ជា​បុគ្គល​ស្អាតស្អំ ដោយ​ប្រើ​វិធីសាស្ត្រផ្សព្វ​ផ្សាយ​បរិហារ​ចោទប្រកាន់ គ្មាន​រើស​មុខជា​បន្តបន្ទាប់​លើ​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជរដ្ឋាភិបាល រួម​ទាំង​ក្រសួងមហាផ្ទៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​អ្នក​វិនិយោគ ​។ កាន់តែ​ហួសចិត្ត​ទៀត​នោះ ម្ចាស់​គណនី​នេះ ថែម​ទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ទៀត​ផង​ ។

ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការ​ពិចារណា​ឈរ​លើ​សច្ចធម៌ និង​ដើម្បី​ជម្រះ​មន្ទិល​សាធារណជន​ដែល​អាច ងឿងឆ្ងល់​ថា ហេតុ​អ្វី​ក៏​ស្រាប់តែ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sithy Heng ចេះ​តែ​ផ្សព្វផ្សាយ​បរិហារ​ចោទប្រកាន់​គេ ឯង​យ៉ាង​ដូច្នេះ? ខុទ្ទកាល័យ និង​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សូម​ផ្តល់​ព័ត៌មាន​សង្ខេប​ជូន​ថា ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ​ថា ហេង សិ​ទ្ធី ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ដាក់​ក្នុង​បញ្ជី​និវេទន៍​ក្រហម​តាម​ចាប់​ខ្លួន បន្ទាប់​ពី​បុគ្គល​នេះ​រង​បណ្ដឹង​នានា និង​មិន​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច​។

​ព្រោះ​​ហេតុ​ដូច្នេះ ហើយ​បានជា​បុគ្គល​នេះ ប្រើ​បណ្តាញ​សង្គម​ផ្សាយ​ព័ត៌មាន​បំភ្លៃ បំភ័ន្ត​ចោទ​ប្រកាន់​លើ​គេឯង​ជា​បន្តបន្ទាប់ ដោយ​បំពាន​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​ធ្លាក់​អូស​ទាញ​ប្រទេស ឬ​អង្គការ​មួយ​ចំនួន​ណា​នោះ ឱ្យ​ចេញ​មុខការ​ពារ​ខ្លួន ឬ​ផ្តល់​សិទ្ធិ​ជ្រកកោន​ក្រោម​លេស​ដូចដែល​ក្រុមប្រឆាំង​អស់ក្បួន​និយម​ធ្វើ​ត​ៗ​គ្នា​ដោយ តាំងខ្លួន​ជា​អ្នក​រង​ការ​ធ្វើទុក្ខបុកម្នេញ ទាំង​ធាតុ​ពិត ខ្លួន​បាន​ប្រព្រឹត្ត​សកម្មភាព​បំពាន​ច្បាប់​យ៉ាង​គ​គ្លី​ន ឬ​ក៏​អាច​និយាយ​មួយ​បែប​ទៀត​ថា ដើរ​ប្រកាស​ឱ្យ​គេ​ចាប់ចោរ​ទាំង​ដែល​ខ្លួន​ជា​ចោរ ​។ ភ្ជាប់​ទៅ នឹង​ទិដ្ឋភាព​ច្បាប់ ទ​ង្វើ​បុគ្គល​ឈ្មោះ ហេង សិ​ទ្ធី ឬ​ម្ចាស់​គណនី Sithy Heng មិនមែន​ជា​សេរីភាព​បញ្ចេញ​មតិ​នោះ​ឡើយ​ ។ ប៉ុន្តែ​ច្បាស់​ណាស់ សកម្មភាព​ទាំងនេះ ជា​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​ឱ្យ​មានការ​រើសអើង ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌនៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដោយឡែក ឈរ​លើ​ទស្សនៈមាស​សុទ្ធ​មិន​ខ្លាច​ភ្លើង សូម​ម្ចាស់​គណនី ឬ​បុគ្គល​ខាងលើ​នេះ បង្ហាញ សាធារណជន​មក បើ​ខ្លួន​ពិតជា​មាន​ភស្តុ​តាង​ច្បាស់​ក្រឡែត​ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ថ្នាក់ដឹកនាំ ឬ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​រូប​ណា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ កាង ឬ​ការពារ​ក្រុម​ឧក្រិដ្ឋជន ខុសច្បាប់​។ ដើម្បី​សម្អាត​ភាព​អាម៉ាស់ ដែល​សាធារណជន​កំពុង​វាយតម្លៃ​ថា ខ្លួន​កំពុង​វង្វេងវង្វាន់​ឬ​យ៉ាងណា បានជា​ប្រើ​សម្ដី​ផង និង​សំ​ណេ​រ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផង បង្កើត​រឿង​ចោទប្រកាន់​គេឯង​ដោយ​គ្មាន​ទំនួល​ខុស ត្រូវ​យ៉ាង​ដូច្នេះ​នោះ សូម​លោក ហេង សិ​ទ្ធូ​ បញ្ចេញ​ភាព​ក្លាហាន​បង្ហាញ​ភស្តុ​តាង​មក ជា​ពិសេស​ត្រង់​ការ​ចោទ ប្រកាន់​ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​គាបសង្កត់​ថ្នាក់​ក្រោម​គ្រប់​អគ្គនាយកដ្ឋាន​ដើម្បី​រក​ប្រាក់​ក្នុង​ពេល​បំពេញការងារ​នោះ សូម​លាតត្រដាង​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​បានឃើញ​មក​។

ប្រសិនបើ​គ្មាន​ភស្តុ​តាង​បញ្ជាក់​ទេ សូម​បញ្ឈប់​ទៅ ការ​យក​ផលប្រយោជន៍​ជាតិ​ក្តី កិត្តិយស​ស្ថាប័ន​សាធារណៈ​ក្តី កិត្តិយស​និង​សិទ្ធិ​បុគ្គល​ដទៃ​ក្តី ទៅ​ធ្វើ​ជា​ខែល​ការពារ​ទ​ង្វើ​ខុសច្បាប់​របស់​ខ្លួន ឬ​ដើម្បី​គ្រាន់តែ​រំដោះ​ភាព​ទាល់ច្រក​ណាមួយ​នៃ​រឿងរ៉ាវស្មុគស្មាញ​ក្នុង​ជីវិត​ខ្លួន ចាប់ពី​ពេល​នេះ​តទៅ​។​ ដូច​បាន​បញ្ជាក់​ជូន​មកនេះ ខុទ្ទកាល័យ និង​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក៏​សូម​អំពាវនាវ សាធារណជន កុំ​ជឿ​លើ​ការ​ផ្សព្វផ្សាយ​យក​ជា​ការ​មិន​បាន​របស់​បុគ្គល​ឈ្មោះ ហេង សិ​ទ្ធី ឬ​ម្ចាស់​គណនី Sithy Heng ព្រមទាំង​បញ្ឈប់​សកម្មភាព​ចែករំលែក​រាល់​ការ​ផ្សព្វផ្សាយ​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ច្បាប់​របស់បុគ្គល​នេះ ​។

ខុទ្ទកាល័យ និង​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សូម​លើកទឹកចិត្ត​សាធារណជន រួម​គ្នា​ប្រឆាំង ព័ត៌មាន​ក្លែងក្លាយ តួយ៉ាង​ការ​ប្រតិដ្ឋ​ផ្សាយ​រវើរវាយ​ដ៏​ពុតត្បុត​ដូច​បុគ្គល​ខាងលើ​បាន​និង​កំពុង​ប្រព្រឹត្ត ពីព្រោះ វា​ជា អាវុធ​បំពុលសង្គម​ប្រភេទ​ថ្មី​ដ៏​ពេញ​និយម និង​ងាយ​នាំ​ទៅ​រក​មហន្តរាយ​ទាំង​លើ​បុគ្គល សង្គម និង​ជាតិទាំងមូល​៕ ​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ