រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង០២នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏រថយន្តម៉ាក RANGE ROVER បុកនិងកិនពីលើម៉ូតូអូសជាង១០ម៉ែត្រ។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១២.០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ឧសភា ២០១៤ នៅចំណុច មុខអាគាអ៊ែត ហ៊្វូត តាមផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក RANGE ROVER មិនចាំពណ៌និងស្លាកលេខ ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ចាម1E-4749 ជិះគ្នា០៣នាក់ជិះចេញពីអាគារ អ៊ែត ហ៊្វូតក្នុងបំណងឆ្លងផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីត្បូងទៅជើង ហើយក៏ត្រូវបានរថយន្ត RANGE ROVER បុកនិងកិនពីលើម៉ូតូអូសចម្ងាយជាង១០ម៉ែត្របណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់០២នាក់ ។
ក្រោយពេលកើតហេតុរថយន្តបានបន្ថែមល្បឿនជិះគេខចខ្លួនបាត់ទៅ ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជន។
ចែករំលែកព័តមាននេះ