ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិតស្រី​ម្នាក់ ​ចាក់សោបន្ទប់​លេប​ថ្នាំងងុយ​ដេក​អស់​៣០​គ្រប់​ប៉ង​ធ្វើ​អត្តឃា.ត​ សង្ស័យ​វិបត្តិស្នេហ៍​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ និស្សិត​ស្រី​ម្នាក់​បាន​ចាក់សោទ្វារ​បន្ទប់​ លេប​ថ្នាំ​ងងុយ​ដេក​អស់​៣០​គ្រាប់​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត តែ​ត្រូវបាន​ក្រុម​គ្រួសារបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពហុព្យាបាល​និង​សម្ភ​ព​អង្គរ​ធំ​ទាន់​ពេល​វេលា​ ។ ហេតុការ​ណ៍​នេះ បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​៣និង​៣០​នាទី​រសៀល​ថ្ងៃទី​០៧ មករា ២០១៤ នៅ​ចំ​ណុច​ផ្ទះ​លេខ​២២២ ផ្លូវ​១៥៦ សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌទួល​គោក ។

បើតាមសេចក្តី​រាយការ​ណ៍​បាន​ឱ្យដឹងថា នារី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ ញ៉ុល វិបុល​រមនាថ អាយុ​២២ឆ្នាំ ជានិស្សិតនៅសាកល​វិទ្យាល័យ​មួយ​ ស្នាក់​នៅ​ផ្ទះកើ​តហេតុ​ ។ ការ​ដែលនិស្សិត​ស្រី​ខាងលើ​លេប​ថ្នាំសម្លាប់​ខ្លួន​ គេមិន​ទាន់​ដឹង​មូលហេតុ​នៅ​ឡើ​យ តែគេ​​សង្ស័យមាន​​​វិបត្តិស្នេហ៍​ ។

សេចក្តី​រាយការ​ណ៍​បន្តថា មុន​ពេល​កើត​ហេតុ នារី​រងគ្រោះ​បាន​ផ្ញើសារ​ទៅ​បងស្រី​របស់នាង​​នៅ​បឹង​កេង​កង ដោយ​មាន​ន័យ​ថាលាហើយ ​ទើ​ប​បង្ក​ឱ្យ​មាន​ការ​ផ្អើល​ឆោ​ឡើង​តែម្តង ហើយ​មូល​ហេតុបងស្រី​របស់នាង​ក៏ទាន់ដឹងដែរ​ ៕​