ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ទម្លាយថា ចំណាយពេល១២ឆ្នាំទើបសម្រេចក្តីសុបិនក្នុងការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទម្លាយ​រឿង​មួយ​ថា បាន​ចំណាយពេល​១២​ឆ្នាំ ទើប​សម្រេច​ក្តី​សុបិន ក្នុង​ការ​ដង្ហែ​អង្គ​កឋិនទាន​ទៅ​វត្ត​ខ្មែរក្រោម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទម្លាយ​រឿង​មួយ​ថា បាន​ចំណាយពេល​១២​ឆ្នាំ ទើប​សម្រេច​ក្តី​សុបិន ក្នុង​ការ​ដង្ហែ​អង្គ​កឋិនទាន​ទៅ​វត្ត​ខ្មែរក្រោម ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា ភរិយា​ខ្ញុំ​បាន​គិត​ច្រើន​ឆ្នាំ​មក​ហើយ រឿង​ដង្ហែ​អង្គ​កឋិនទាន​ទៅ​វត្ត​ខ្មែរក្រោម បន្ទាប់​ពី​ដង្ហែ​ចូល​ច្រើន​វត្ត នៅ​កម្ពុជា ។ ជា​អកុសល​ឪពុក​ខ្ញុំ​ទទួលមរណភាព នៅ​ឆ្នាំ​២០១៣ ដែល​គ្រួសារ​ខ្ញុំ​សម្រេច​ផ្អាក​ការ​ធ្វើបុណ្យ​កឋិន​រយៈពេល​៥​ឆ្នាំ ។ រឿង​ថ្មី​បាន​កើតឡើង គឺ​ម្តាយក្មេក​ខ្ញុំ​មាន​ជម្ងឺ និង​មរណភាព​នៅ​ឆ្នាំ​២០២០ យើង​សម្រេច​ផ្អាក​ធ្វើ​កឋិនទាន​បន្ត​ទៀត ។

សម្តេច​តេ​ជោ បញ្ជាក់​ថា ៖«​ឆ្នាំ​នេះ​ភរិយា​ខ្ញុំ​បាន​លើក​រឿង​កឋិនទាន ទៅ​វត្ត​ខ្មែរក្រោម​ម្តងទៀត យើង​បាន​ឯកភាព​គ្នា​ទាំង​ឪពុក​ម្តាយ និង​កូន​ដែល​ជា​នាយក​រដ្ឋមន្ត្រី​ស្រាប់ និង​ដោយ​ការ​ខិតខំ​របស់​សម្តេច ម៉ែ​ន សំ​អន យើង​បាន​ឈាន​ដល់​ការ​សម្រេច​ក្តី​សុបិន​ច្រើន​ឆ្នាំ​ក្នុង​ការ​ដង្ហែ អង្គ​កឋិន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​មួយ​ទៅ​វត្ត​ខ្មែរក្រោម ដែល​នឹង​ហែ​ទៅ​ដល់​នៅ​ថ្ងៃ​ទី​៤ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០២៤ ខាង​មុខ​ដោយ​មាន​ភរិយា​ខ្ញុំ រួម​ជាមួយ​សម្តេច ម៉ែ​ន សំ​អន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្សេង​ទៀត​ដង្ហែ​ទៅ​ដោយ​ផ្ទាល់​»​។

សម្តេច​ក៏​សូម​បញ្ជាក់​ថា អង្គ​កឋិនទាន​នេះ​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័ន​ព្រះសង្ឃ​ទាំង​ពីរ​គណៈ និង​ស្ថាប័ន​ថ្នាក់​ជាតិ​ផ្សេង​ទៀត ។ ការ​រៀបចំ​ពិធី​ធ្វើ​នៅ​វិមាន​៧​មក​រា ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា នា​ល្ងាច​ថ្ងៃ​ទី​៣ ខែ​វិ​ច្ច​កា ឆ្នាំ​២០២៤ ដែល​មាន​ខ្ញុំព្រះករុណា និង​ភរិយា ចូលរួម​ដោយ​ផ្ទាល់ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ខ្មែរលើ ខ្មែរ​កណ្តាល ខ្មែរក្រោម ជា​ខ្មែរ​តែ​មួយ ទើប​យើង​ដាក់​ឈ្មោះ​អង្គ​កឋិនទាន​នេះ​ថា (​អង្គ​កឋិនទាន មហា​សាមគ្គី​គ្រួសារ​ខ្មែរ​) ដែល​បងប្អូន​ខ្មែរ​នៅ​គ្រប់​ទីកន្លែង គ្រប់​គណបក្ស​នយោបាយ គ្រប់​និន្នាការ​នយោបាយ អាច​ចូលរួម​បាន​ទាំងអស់​គ្នា ។

ក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ សូម​អញ្ជើញ​ទៅ​លេង​បុណ្យកឋិន ទាន​នេះ​បាន​ដោយ​បំពេញបែបបទ​ឆ្លង​ប្រទេស ព្រោះ​ជា​កឋិន​ឆ្លង​ដែន​ប្រទេស​។ ចាប់​គិត​តាំងពី​ឆ្នាំ​២០១២ មក​សម្រេច​ឆ្នាំ​២០២៤ គឺ​ប្រើ​ពេល​១២​ឆ្នាំ ទើប​សម្រេច​ក្តី​សុបិន​មួយ​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ