ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ត​អគ្គិស​នី​តាម​កង្ហា​ឆក់​អ្នក​ដុត​គោ​នៅ​ភោជ​នីយ​ដ្ឋាន​ផ្ទះ​អាន់​ឆ័រ១​ ស្លា.ប់​

10 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ៖​ ចុង​ភៅ​ដុត​គោនៅ​ភោជ​នីយ​ដ្ឋាន​ ផ្ទះ​អាន់​ឆ័រ១ ​ម្នាក់​ត្រូវ​ចរន្ត​អគ្គិសនី​ឆ្លង​តាម​កង្ហា​ទៅ​ដែក​ដោត​អាំង​គោ ​ឆក់​ដួល​បណ្តាល​ឲ្យ​ស្លា.ប់​បាត់ប​ង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ។ ​ហេតុ​ការណ៍​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​ ៣​រសៀល ​ថ្ងៃទី​១៧​ ធ្នូ ​២០១៣ ​នៅ​ក្នុង​ភោជនីយ​ដ្ឋាន ​ផ្ទះ​អាន់​ឆ័រ១ ​ស្ថិត​នៅ​ផ្លូវ​លេខ​២៥៧ ​កែង​ផ្លូវ​លេខ​២០៤​ សង្កាត់​ទឹក​ល្អក់​ទី៣ ​ខណ្ឌ​ទួល​គោក ​ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ភោជនីយ​ដ្ឋាន​បិទ​ទ្វារ​ឈប់​លក់ ​១​ថ្ងៃ ​ផង​ដែរ។ ​

រាជ​ធានី​​ភ្នំពេញ ៖​ ចុង​ភៅ​ដុត​គោនៅ​ភោជ​នីយ​ដ្ឋាន​ ផ្ទះ​អាន់​ឆ័រ១ ​ម្នាក់​ត្រូវ​ចរន្ត​អគ្គិសនី​ឆ្លង​តាម​កង្ហា​ទៅ​ដែក​ដោត​អាំង​គោ ​ឆក់​ដួល​បណ្តាល​ឲ្យ​ស្លាប់​បាត់ប​ង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ។ ​ហេតុ​ការណ៍​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​ ៣​រសៀល ​ថ្ងៃទី​១៧​ ធ្នូ ​២០១៣ ​នៅ​ក្នុង​ភោជនីយ​ដ្ឋាន ​ផ្ទះ​អាន់​ឆ័រ១ ​ស្ថិត​នៅ​ផ្លូវ​លេខ​២៥៧ ​កែង​ផ្លូវ​លេខ​២០៤​ សង្កាត់​ទឹក​ល្អក់​ទី៣ ​ខណ្ឌ​ទួល​គោក ​ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ភោជនីយ​ដ្ឋាន​បិទ​ទ្វារ​ឈប់​លក់ ​១​ថ្ងៃ ​ផង​ដែរ។ ​

ចុង​ភៅរង​គ្រោះ​ស្លាប់​ត្រូវ​បាន​ប៉ូលិស​ឲ្យ​ដឹង​ថា ​មាន​ឈ្មោះ ​សន ​សុផា ​ភេទ​ប្រុស ​អាយុ ​២៣​ឆ្នាំ ​ជា​អ្ន​កដុត​គោ ​មាន​ទី​លំនៅ​ភូមិ​ក្អម​សំណ ឃុំ​​ក្អម​សំណ​ក្រោម​ ស្រុក​លើក​ដែក ​ខេត្ត​កណ្តាល។ ​

តាម​ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ ​អ្នក​ដុត​គោរូប​នោះ ​បាន​រៀប​ចំ​ដុត​គោ​នៅ​ក្នុង​ភោជ​នីយ​ដ្ឋាន​ដូចស​ព្វ​ដង​ និង​បាន​ដាក់​កង្ហា​បក់​ភ្លើង។​ ខណៈ​នោះ ​ស្រាប់​តែ​ចរន្ត​អគ្គិសនី​ឆ្លង​តាម​កង្ហា​ទៅ​ប៉ះ​ដែក​ដោត​អាំង​គោ​ នៅ​ពេល​កំពុង​ឈរ​អាំង ​អ្នក​អាំង​ក៏​បាន​កាន់​ដែក​ ហើយ​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​បណ្តាល​ឲ្យ​ដួល​នៅ​កន្លែងអាំ​ង​គោ ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​តែ​ម្តង។​

ភ្លាមៗ ​ត្រូវ​បាន​ម្ចាស់​ហាង​នាំ​គ្នាំ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ​តែ​ត្រូវ​គ្រូ​ពេទ្យ​ប្រាប់​ថា ​ស្លាប់​បាត់​ទៅ​ហើយ៕ ​