ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុ​រស​ម្នាក់​ចិត្ត​ល្អ​ឃោស​នា​ឱ្យ​អោប​ឥត​គិត​ថ្លៃ​

10 ឆ្នាំ មុន

បុរស​ជន​ជាតិ​អារ៉ាប៊ី​សាអូឌីត​ម្នាក់​ ត្រូវ​អាជ្ញា​ធរ​ចាប់​ខ្លួន​ក្រោយ​ពី​ឃោស​នា​ឱ្យ​មនុស្ស​​ចូល​​​អោប​រូប​គេ​ដោយ​ឥត​គិត​ថ្លៃ​ ដើម្បី​បង្កើត​ជា​និមិត្ត​រូប​ទ្រទ្រង់​លើ​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ​​នៅ​ទី​សាធារណៈ ។​ លោក​អាប់​ឌុល​រ៉ា​​ម៉ាន់​ អាល់​ខេយ៉ាល់​ អាយុ​២១​ឆ្នាំ​​ ​​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​​ពី​បទ​ប្រកាស​ឱ្យ​មនុស្ស​ចូល​អោប​​​រូប​គេ​​ដោយ​ដាក់​ស្លាក​បដា​ថា «​អោប​ឥត​គិត​ថ្លៃ​» ​នៅ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​រីយ៉ាដ​ កាល​ពី​ពេល​​ ថ្មីៗ​​

បុរស​ជន​ជាតិ​អារ៉ាប៊ី​សាអូឌីត​ម្នាក់​ ត្រូវ​អាជ្ញា​ធរ​ចាប់​ខ្លួន​ក្រោយ​ពី​ឃោស​នា​ឱ្យ​មនុស្ស​​ចូល​​​អោប​រូប​គេ​ដោយ​ឥត​គិត​ថ្លៃ​ ដើម្បី​បង្កើត​ជា​និមិត្ត​រូប​ទ្រទ្រង់​លើ​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ​​នៅ​ទី​សាធារណៈ ។​ លោក​អាប់​ឌុល​រ៉ា​​ម៉ាន់​ អាល់​ខេយ៉ាល់​ អាយុ​២១​ឆ្នាំ​​ ​​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​​ពី​បទ​ប្រកាស​ឱ្យ​មនុស្ស​ចូល​អោប​​​រូប​គេ​​ដោយ​ដាក់​ស្លាក​បដា​ថា «​អោប​ឥត​គិត​ថ្លៃ​» ​នៅ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​រីយ៉ាដ​ កាល​ពី​ពេល​​ ថ្មីៗ​​កន្លង​ទៅ ។​

​ប៉ូលិស​ចោទ​ថា នោះ​ជា​ការ​ទ្រទ្រង់​លើ​គម្រោង​ឃោសនា​​ «អោប​ដោយ​សេរី» ដើម្បី​ឱ្យ​ជន​ជាតិ​​អារ៉ា​ប៊ី​សាអូ​ឌីត​ មាន​សិទ្ធិ​អោប​​គ្នា​នៅ​ទី​សាធារណៈ​ ជា​ពិសេស​​នៅ​តាម​ទី​ក្រុង​​ ធំៗ​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​​នៃ​ការ​រស់​នៅ​របស់​មនុស្ស​កាន់តែ​មាន​ភាព​ស្រស់​ស្រាយ ។​​ហេតុ​ការណ៍​នោះ​ធ្វើ​ឱ្យ​មាន​​ការ​ពិភាក្សា​វែក​ញែក​ក្នុង​សង្គម​អភិរក្ស​និយម​របស់​អារ៉ាប៊ី​សាអូ​ឌីត​ ។ ក្រុម​អភិរក្ស​និយម​បញ្ជាក់​ថា​ ធ្វើ​បែប​នោះ​ខុស​នឹង​ទំនៀម​ទម្លាប់​ ព្រោះ​មិន​​មាន​នៅ​ក្នុង​បទ​បញ្ញត្តិ​របស់​​ព្រះ​​អាឡា​​ ដូច្នេះ​​​តទៅ​មុខ​ទៀត​​​​នឹង​អាច​ឈាន​ទៅ​ដល់​​ការ​​​ប្រកាស​ឱ្យ​រួម​ភេទ​ដោយ​​ឥត​គិត​ថ្លៃ​ទៀត​​មិន​ខាន​ ។​

ការ​ចាប់​ខ្លួន​​អាប់​ឌុល​រ៉ាម៉ាន់ អាល់​ខេ​យ៉ាល់ ស្ថិត​នៅ​ក្រោម​​អំណាច​របស់​​ប៉ូលិស​សាសនា​នៃ​អារ៉ាប៊ី​សាអូឌីត​ ដែល​មាន​អំណាច​ហាម​បុរស​ស្ត្រី​ដែល​មិន​មែន​សាច់​ញាតិ​​ទាក់​ទង​គ្នា​​ រួម​ទាំង​បង្ក្រាប​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ព្រម​ទាំង​ការ​ជួញ​ដូរ​ផ្លូវ​​ភេទ​ ។​
​ការ​ប្រើ​អំណាច​របស់​ប៉ូលិស​​សាសនា​នោះ រង​ការ​វាយ​ប្រហារ​ថា​ ល្មើស​លើ​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ​ ដូច​ជា​​ការ​ហាម​ស្ត្រី​បើក​បរ​រថយន្ត​​ និង​បង្ខំ​ឱ្យ​ហាង​ទំនិញ​គ្រប់​ទី​កន្លែង​​ត្រូវ​គោរព​ព្រះ​៥​លើក​ក្នុង​មួយ​ថ្ងៃ​ ជា​ដើម ៕