ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​លោក​អនុ​ប្រធាន​រតនា​គារ​ខេត្ត​កំពត​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

10 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២P២៤៦៥​ ដែល​គេ​ស្គាល់​ថា​ជា​រថ​យន្ត​របស់​លោក​អនុ​ប្រធាន​រតនា​គារខេត្ត​​កំពត​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់​ត្រាច​ខាង​លិច​ ស្រុក​កំពង់​ត្រាច​

ខេត្ត​កំពត​ ៖ រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២P២៤៦៥​ ដែល​គេ​ស្គាល់​ថា​ជា​រថ​យន្ត​របស់​លោក​អនុ​ប្រធាន​រតនា​គារខេត្ត​​កំពត​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់​ត្រាច​ខាង​លិច​ ស្រុក​កំពង់​ត្រាច​ ខណៈ​លោក​ត្រឡប់​មក​ពី​ភ្ជាប់​ពាក្យ​កូន​លោក​ស្វាយ ឆាន់ អតីត​អធិការ​នគរ​បាល​ស្រុក​បន្ទាយមាស​ត្រូវ​រថ​យន្ត​បែន​ដឹក​ខ្សាច់​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​រេ​មក​បុក​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​រថ​យន្ត​រង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ តែ​មិន​បណ្តាល​ឱ្យ​លោក​រង​គ្រោះ​ថ្នាក់​ទេ។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា លោក​អនុ​ប្រធាន​រតនា​គារ​ខេត្ត​កំពត​ឈ្មោះ​សេង សារី អាយុ​៥០​ឆ្នាំ ចំណែក​រថ​យន្ត​ដឹក​ខ្សាច់​ត្រូវ​គេ​ដឹង​ថា ជា​របស់​លោក​គ្រូ សាខន ម្ចាស់​ផ្ទះ​សំណាក់​គិរី​សិលា​កំពង់​ត្រាច​។

ក្រោយ​កើត​ហេតុ​រថ​យន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំពង់​ត្រាច​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ ៕