ភោជនីយដ្ឋានលើកដំបូងរបស់អាមេរិកបានតុបតែងជាលក្ខណៈ«បង្គន់» ។ ភោជនីយដ្ឋាននេះបើកនៅក្នុងទីក្រុងអេដែលឡេសកាលពីពេលថ្មីៗកន្លងមក និងមានអតិថិជនច្រើនកុះករ ។ ទោះបីជាយ៉ាងណាក្ដី មានការរិះគន់ថាជាហាងអាហារយកតាមលំនាំភោជនីយដ្ឋាននៅ អាស៊ី ។
ភោជនីយដ្ឋានអាជិក រ៉េសរូមនោះអតិថិជនត្រូវអង្គុយពីលើបង្គន់ច្នៃពីសេរ៉ាមិុក និងទទួលទានអាហារដែលដាក់នៅក្នុងចានច្នៃលំនាំតាមបង្គន់ ។ លោក សេនៀស ឆាយអ៊ែន ជាបុគ្គលិកនៅក្នុងហាងបាននិយាយថា ពេលបើកហាងក្នុងសប្ដាហ៍ដំបូងមានអតិថិជនជាច្រើននាក់តម្រង់ជួររង់ចាំទទួលទានអាហារ និងគោលគំនិតចំលែកមួយយកតាមលំនាំតាមតៃវ៉ាន់ ។
អាហារសម្រាប់ភ្ញៀវជាអាហារធម្មតា ជាពិសេសយកលំនាំតាមអាហារតៃវ៉ាន់មានដូចជាគុយទាវខគោជាដើម ។ តាមការសាកសួរអតិថិជនជាច្រើននៅក្នុងហាងកាលពីថ្ងៃទី២០ តុលា ២០១៣បាននិយាយស្រដៀងគ្នាថា ភោជនីយដ្ឋាននេះកំពុងដំណើរការយ៉ាងសមស្រប ។ នាងឌីណេស អេលៀស ជាអតិថិជនម្នាក់និយាយថា មុខម្ហូបត្រូវគេដាក់នៅក្នុងបង្គន់ជុះនោម ខណៈពេលបាយឆាបង្កងដាក់នៅក្នុងបង្គន់បន្ទោបង់ខ្នាតតូច ។ ជាលើកដំបូងដែលនាងបានទទួលទានអាហារនៅក្នុងចានបែបបង្គន់ធ្វើឱ្យមានអារម្មណ៍ប្លែក ប៉ុន្តែអាហារមានរសជាតិឆ្ងាញ់ ៕
ចែករំលែកព័តមាននេះ