រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៥ នេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញនិងសហការីបានអញ្ជើញទៅចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ជូនកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលរបួសដោយសង្គ្រាមក្នុងម្នាក់ៗ ទទួលបានថវិកា៤លានរៀល។
វីរៈកងទព័ជួរមុខដែលរងរបួសកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានជូនពរដល់វីរះកងទព័ជួរមុខដែលបានលៈ បង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីដ៏អង់អាចក្លាហានប្រឆាំងទល់នឹងកងទ័ពថៃឈ្លានពាននៅសមរភូមិព្រំដែនកម្ពុជា.ថៃ។
ឯកឧត្តមអភិបាលរាជធានីបានកោតសរសើរដល់វិរះកងទព័ដោយជូនពរឱ្យឆាប់ជាសះស្បើយនិងផ្តាំផ្ញើរដល់វិរៈកងទព័ដែលកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសុំឲ្យិបងប្អូនធ្វើចិត្តអោយស្ងប់ក្នុងការមើលថែសុខភាពឲ្យបានល្អ។ខណៈប្រជាពលរដ្ឋ និងកងទព័ជួរមុខបានលះបង់ការពារបូរណៈភាពដែនដី កម្ពុជាយ៉ាងអង់អាចក្លាហាន៕
ចែករំលែកព័តមាននេះ