ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​សម្លា.ប់​ក្មេង​ស្រី1​3ឆ្នាំ ពេល​នាង​ឃ្វាលគោ​នៅក្បែរ​អូរ ឈាម​ស្រែកស្បែក​ហៅត្រូវ​ចាប់​ខ្លួន

10 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ បុរស​ម្នាក់​​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​ កាល​ពីវេលា​ម៉ោង​​៨​ព្រឹក​​ ថ្ងៃ​ទី​១៦ តុលា​​ នៅ​ឯ​ខ្ទម​​ចាំ​ស្រែ​របស់​ខ្លួន​​ក្នុង​ភូមិ​សេរី​វ័ន្ត​​ ឃុំ​អណ្តើក​ហែប​​ ស្រុក​រតន​មណ្ឌល ក្រោយ​ពី​សង្ស័យ​ថា ​មាន​ជាប់​ពាក់​ព័ន្ធ​​នឹង​ការ​សម្លា.ប់​ក្មេង​ស្រី​ម្នាក់​ បន្ទាប់​ពី​ចាប់​​រំលោ.ភ​នាង​យ៉ាង​ឃោរ​ឃៅ​ ។

ខេត្ត​បាត់​ដំបង​ ៖ បុរស​ម្នាក់​​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​ កាល​ពីវេលា​ម៉ោង​​៨​ព្រឹក​​ ថ្ងៃ​ទី​១៦ តុលា​​ នៅ​ឯ​ខ្ទម​​ចាំ​ស្រែ​របស់​ខ្លួន​​ក្នុង​ភូមិ​សេរី​វ័ន្ត​​ ឃុំ​អណ្តើក​ហែប​​ ស្រុក​រតន​មណ្ឌល ក្រោយ​ពី​សង្ស័យ​ថា ​មាន​ជាប់​ពាក់​ព័ន្ធ​​នឹង​ការ​សម្លាប់​ក្មេង​ស្រី​ម្នាក់​ បន្ទាប់​ពី​ចាប់​​រំលោភ​នាង​យ៉ាង​ឃោរ​ឃៅ​ ។​ អធិការ​រង​​ស្រុក​រតន​មណ្ឌល​​លោក រស់ លឹម​សឺន បាន​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​រូប​នេះ​ឈ្មោះ ខ្លឹង ស៊ុន​ អាយុ​៣៧​ឆ្នាំ​ នៅភូមិ​កំពង់​ឆ្លង ឃុំ​ឈើ​ទាល​​ ស្រុក​បាណន់​ ប៉ុន្តែ​បាន​ទៅ​ស្នាក់​នៅ​ធ្វើ​ស្រែ​ចម្ការ​​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ​​ ។

រី​ឯ​​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ​ងួន ច្រិប អាយុ​១៣​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​​-ឃុំ​ខាង​លើដែរ ។​ ​លោក​បញ្ជាក់​​ថា សាកសព​​ក្មេង​ស្រី​​ត្រូវ​អ្នក​ភូមិ​​ប្រទះ​ឃើញ​នៅ​ក្នុង​អូរ​មួយ​កន្លែង​​ក្នុង​ភូមិ​សេរី​វ័ន្ត​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ តុលា គ្រា​ដែល​ជន​បង្កបាន​សម្លាប់​ពី​កន្លែង​​ផ្សេង​​ពេល​នាង​​ទៅ​ឃ្វាល​គោ​ រួច​យក​មក​​បោះ​ចោល​​​ក្នុង​អូរ​នោះ​​ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ទើប​ឃាត់​ខ្លួន​ជន​ដៃ​ដល់​តែ​ម្តង ដែល​ជន​នេះ​​បាន​សារភាព​ទទួល​ស្គាល់​កំហុស​នោះ​  ហើយ ។
​ជន​សង្ស័យ​ឈ្មោះ ខ្លឹង ស៊ុន បាន​​សារភាព​ប្រាប់​សមត្ថ​កិច្ច​ថា ខ្លួន​បាន​​យក​ដុំ​ថ្ម​វាយ​ក្បាល​នាង​​ឱ្យ​សន្លប់​​រួច​ចាប់​រំលោភ​តែ​ម្តង គ្រា​ដែល​នាង​ទៅ​ឃ្វាល​គោ​ម្នាក់​ឯង​នៅ​ក្បែរ​ស្រែ​របស់​ ​ខ្លួន ។ ជន​នេះ​​បន្ត​ថា ក្រោយ​ពី​​រំលោភ​រួច​រាល់ ខ្លួន​ក៏​ប្រើ​កូន​កាំបិត​​ចាក់​សម្លាប់​នាង រួច​យក​សព​នាង​​ទៅ​​បោះ​ចោល​​ក្នុង​អូរ​ដើម្បី​​​បង្វែង​ដាន​​ លុះ​ក្រោយ​កើត​ហេតុ​​១​ថ្ងៃ​ ក៏​ត្រូវ​​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​តែ​ម្តង ។​ តាម​ការ​បំភ្លឺ​ពី​សាក្សីថា​ ​ក្មេង​ស្រី​រង​គ្រោះ​តែង​ទៅ​ឃ្វាល​គោ​នៅ​ចំណុច​កើត​ហេតុ​នោះ​ជា​ប្រចាំ​ និង​តែង​​ជួប​អង្គុយ​​លេង​ជាមួយ​​​ជន​ដៃ​ដល់​ទៀត​ផង​ ។ ប្រភព​ដដែល​ថា​ តាម​ពិត​ជន​នេះ​​បាន​ព្យាយាម​ចាប់​ក្មេង​ស្រី​​រង​គ្រោះ​រំលោភ​ច្រើន​លើក​​ហើយ តែ​គ្មាន​ឱកាស​ លុះ​នៅ​​ថ្ងៃ​កើត​ហេតុ​​​ពេល​មាន​ឱកាស​​ក៏​ចាប់​នាង​រំលោភ​​ រួច​សម្លាប់​បំបិទ​មាត់​តែ​ម្តង ។​
ជុំវិញ​​ករណី​នេះ​ លោក រស់​​ លឹម​សឺន អធិ​ការ​​រង​ស្រុក​​​​រតន​មណ្ឌល​បាន​បញ្ជាក់​​ដែរ​ថា នៅ​លើ​ខ្លួន​សាក​សព​​មាន​ស្នាម​វាយ​បែក​​ក្បាល​​​ និង​ស្នាម​ចាក់​ត្រង់​ដើម​ទ្រូង​ដោយ​កូន​កាំបិត ។

ជន​បង្ក​បាន​យក​សព​នាង​ទៅ​បោះ​ចោល​ក្នុង​អូរ​​ ដែល​ឆ្ងាយ​ពី​កន្លែង​កើត​ហេតុ​​​ប្រហែល​១​គីឡូ​ម៉ែត្រ ។ លោក​បញ្ជាក់​​បន្ថែម​​ថា​ ​ជន​សង្ស័យ​​បាន​សារភាព​ទាំង​អស់​នូវ​កំហុស​របស់​ខ្លួន​​ ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ក្មេង​​ស្រី​រង​គ្រោះ​ ហើយ​មន្ត្រី​ជំនាញ​​របស់​លោក​​​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​​ទៅ​​កាន់​តុលាការ​​ហើយ ៕