ខេត្តក្រចេះ ៖ ស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៅខេត្តក្រចេះមានកម្ពស់ ២១,៤០ម៉ែត្រ កើនឡើង០,២២ម៉ែត្រនឹងថ្ងៃម្សិលមិញកម្ពស់ ២១,១៨ ម៉ែត្រ ។ កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្ន គឺ២២ម៉ែត្រ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មានបានបង្ហោះថ្ងៃទី២៤ ខែកញ្ញានេះ ។
យោងតាមទិន្នន័យទឹកជំនន់ក្នុងអាងទន្លេមេគង្គក្រោម កម្ពស់ទឹកនៅទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ អាចនឹងឡើងដល់កម្រិតប្រុងប្រយ័ត្ន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ករណីបន្តមានការភ្លៀងធ្លាក់ខ្លាំង ដោយកន្លែង និងធ្លាក់ខ្លាំងជោគជាំ ។
សូមបងប្អូននៅតាមដងទន្លេមេគង្គជាពិសេសខេត្តស្ទឹងត្រែង និងខេត្តក្រចេះ សូមប្រុងប្រយ័ត្នខ្ពស់ ៕
ចែករំលែកព័តមាននេះ