ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចេញ​ពី​ផឹក​ស៊ី​ជា​មួយ​បង​ប្អូន​ស្រវឹង​បើក​ម៉ូតូ​ទៅ​បុក​ម៉ូតូ​គេ​ចត​ស្ងៀម​ របួស​ឈាម​ស្រោច​ពេញ​មុខ​

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ជាំ​ ជិះ​ម៉ូតូ​បើក​បោះ​ពួយ​យ៉ាង​លឿន​ ខណៈ​មក​ដល់​ចំណុច​ក្បែរ​វិទ្យា​ល័យ​ប៉ោយ​ប៉ែត​ក្រុង​ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​គេ​ចត​ស្ងៀម​លើ​ចិញ្ចើម​ផ្លូវ​ ហើយ​ម្ចាស់​ទៅ​បត់​ជើង​តូច​ បណ្តាល​ឲ្យ​​របួស​ឈាម​ស្រោច​ពេញ​មុខ​ ដេក​ដួល​ក្នុង​ភក់​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​​ឡើង​កាល​ពី​វេលា​ម៉ោង​ ៩យប់​ ថ្ងៃ​ទី​០២​ តុលា​ ២០១៣​ ស្ថិត​ក្នុង​ភូមិ​បាលិ​លេយ្យ​១​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ ។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យដឹង​ថា​ មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ម៉ូតូ​ឌ្រីម​ស៊េរី​២០១០​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ បាត់​ដំបង​ 1H-5440​ បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជិះ​រេ​ពេញ​ផ្លូវ​​​ ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មក​ដល់​ចំណុច​កើត​​ហេតុ​ខាង​លើ​ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ឃ្លីក​ ពណ៌​ក្រហម​លាយ​ខ្មៅ​ ១គ្រឿង​ ដែល​ចត​ស្ងៀម​លើចិញ្ចើម​ផ្លូវ​ ហើយ​ម្ចាស់​ទៅ​បត់​​ជើង​តូច​ បណ្តាល​ឲ្យដួល​ឈាម​​របួស​ឈាម​ស្រោច​ពេញ​មុខ​ ។

តាម​សម្តី​ស្រ្តី​ឈ្មោះ​ មាន​ វ៉ន​ អាយុ​ ៥២​ឆ្នាំ​ ជា​ម្តាយ​ជន​រង​គ្រោះ​ បាន​និយាយ​ថា​ បុរស​ខាង​លើ​មាន​ឈោ្មះ​ លាភ​ ពៅ​ អាយុ​ ២២​ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​១​ រៀន​នៅ​ភ្នំ​ពេញ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​មិត្ត​ភាព​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​​ ហើយ​បាន​មក​លេង​ស្រុក និង​ផឹក​ស៊ី​ជាមួយ​បង​ប្អូន​ស្រវឹង​ ទើប​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​បែប​នេះ​ ។ ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​បាន​ហៅ​រថ​យន្ត​ដឹក​បុរស​រង​គ្រោះ​ទៅ​​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ៕​