ខេត្តក្រចេះ ៖ ទីប្រជុំជនផ្សារក្រចេះកំពុងតែស្ថិតក្នុងសភាពស្ងាត់ជ្រងំ ខណៈដែលស្ថានភាពទឹកជំនន់បានជន់លិចចំកណ្តាលខេត្ត ហើយអាជីវករលក់ទំនិញ និងសម្ភារទាំងខាងក្នុង និងខាងក្រៅរបងផ្សារ ត្រូវបានជម្លៀសមកដាក់តាំងលក់នៅផ្លូវមាត់ទន្លេដែលមានរយៈពេល៥ថ្ងៃមកហើយគិតមកដល់ថ្ងៃទី២៨ កញ្ញា នេះ ។
តាមប្រភពបានឱ្យដឹងថា ទោះបីជាគេមើលឃើញថា ស្ថានភាពទឹកជំនន់គិតត្រឹមថ្ងៃទី២៨ កញ្ញា នេះ គឺមានស្ថានភាពស្រកចុះបន្តិចក្តី ក៏ការជន់លិចនៅទីប្រជុំជនខេត្តក្រចេះ គឺនៅតែរងការជន់លិចដដែល ដោយសារតែប្រព័ន្ធលូហូររំដោះទឹកយឺតពេក ។
ប្រធានមន្ទីរឧតុនិយមខេត្តបានឱ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៨ កញ្ញា នេះ កម្ពស់ទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះគឺមានកម្ពស់២២,៦២ម៉ែត្រ ដែលកម្ពស់នេះគឺស្រកចុះជាងថ្ងៃម្សិលមិញចំនួន២មីលីម៉ែត្រ ។
ចែករំលែកព័តមាននេះ