ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​១៤​គ្រួសារ រង​គ្រោះ​ដោយសារ​អគ្គិភ័យ ទទួល​អំណោយពី​កាកបាទក្រហម​សាខាខេត្ត​ព្រះ​សីហ​នុ

1 ថ្ងៃ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ពី​សំណាក់​លោក ម៉ាង ស៊ី​ណេ​ត ប្រធាន​គណៈកម្មាធិការ​សាខា លោក…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ពី​សំណាក់​លោក ម៉ាង ស៊ី​ណេ​ត ប្រធាន​គណៈកម្មាធិការ​សាខា លោក សា​មុត សុធា​រិ​ទ្ធ អនុប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត ដំណាង​លោក ម៉ាង ស៊ី​ណេ​ត ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​ព្រះ​សីហ​នុ លោកស្រី វាល់ ច័ន្ទ​វ​លក្ខណ៍ អនុប្រធាន​គណៈកម្មាធិការ​អនុ​សាខា​ស្រុក​ព្រៃ​នប់ មន្ត្រី​សាខា មន្ត្រី​អនុ​សាខា អ្នក​ស្ម័គ្រចិត្ត អាជ្ញាធរ​សមត្តិ​កិច្ច​មូលដ្ឋាន បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​ខេត្ត ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ចំនួន ១៤​គ្រួសារ ក្នុង​នោះ​មាន​កម្មករ​កម្មការិនី​រោងចក្រ​ស្នាក់​នៅ​បន្ទប់​ជួល​មួយ​ចំនួន ដែល​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ស្ថិត​នៅ​ក្នុង ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ឱកាស​នោះ លោក សា​មុត សុធា​រិ​ទ្ធ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​អាណិតអាសូរ​ក្រៃ​លែង ចូលរួម​សោកស្ដាយ​ចំពោះ​គ្រួសារ​រង​គ្រោះ ពី​សំណាក់​លោក ម៉ាង ស៊ី​ណេ​ត ប្រធាន​គណៈកម្មាធិការ​សាខា ជា​ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ជូន​ដល់​គ្រួសារ​គ្រោះ​ដោយ​ក្តី​នឹករលឹក និង​តែងតែ​គិតគូរ​ជា​និច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​ប្រកាន់ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

ជាមួយ​គ្នា​នេះ លោក បាន​ក្រើនរំលឹក​ដល់​គ្រួសារ​រង​គ្រោះ​អោយ​ប្រុង​ប្រយ័ត្ន អំពី​គ្រោះ​មហន្តរាយ​នានា​ពិសេស គ្រោះ​អគ្គិភ័យ ដែល​អាច​កើត​មាន​គ្រប់ពេល​ប្រសិនបើ​មានការ​ធ្វេសប្រហែស​ណាមួយ​។ ហេតុនេះ​មុន​នឹង​ចេញពីផ្ទះ​ត្រូវ​ពន្លត់ភ្លើង​ចង្ក្រាន ហ្គា​ស បិទ​កុងតាក់​ជា​មុន​សិន ពិសេស​កា​រត​បណ្តាញ​អគ្គិសនី ត្រូវ​ហៅ​អ្នកជំនាញ មក​រៀបចំ​ភ្ជាប់​ចរន្ត​ទៅ​តាម​បទដ្ឋាន បច្ចេកទេស​អោយ​បាន​ត្រឹមត្រូវ ។

សម្ភារៈ​សាខា​ផ្ដល់​ជូន ១៣​គ្រួសារ ដែល​រង​ការ​ប៉ះពាល់​ស្រាល​ក្នុង​មួយ​គ្រួសារ​ទទួល​បាន ៖ អង្ករ ២៥​គីឡូក្រាម ត្រីខ ១​យួរ មី ១​កេស ទឹកត្រី ១​យួរ តង់​១ កន្ទេល​១ ឃី​ត​១(​មុង​១ ភួយ​១ ក្រមា​១ សារុង​១) និង​ថវិកា​ចំនួន ២០​ម៉ឺន​រៀល ។ ចំណែក​មួយ​គ្រួសារ​ទៀត​រង​គ្រោះ​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង ៖ អង្ករ ៥០​គីឡូក្រាម ត្រីខ ១​យួរ មី ១​កេស ទឹកត្រី ១​យួរ តង់​១ កន្ទេល​១ សម្ភារៈ​ផ្ទះបាយ ១​ឈុត ឃី​ត​១(​មុង​១ ភួយ​១ ក្រមា​១ សារុង​១) និង​ថវិកា​ចំនួន ១​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ