គម្រោងកែលម្អ ជួសជុល និងការថែទាំផ្លូវជាតិ៧៣ គ្រោងបញ្ចប់នៅបំណាច់ខែមីនានេះ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម បានបញ្ចាក់ថា គម្រោងកែលម្អ ជួសជុល និងការថែទាំ…
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម បានបញ្ចាក់ថា គម្រោងកែលម្អ ជួសជុល និងការថែទាំ…
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម បានបញ្ចាក់ថា គម្រោងកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ៧៣ ប្រវែង៤៩,៨១២គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំ-ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារទាំងមូល ៩៣.០៦%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ ។
អ្នកនាំពាក្យថា បើគ្មានប្រែប្រួលដោយប្រការចៃដន្យណាមួយទេ គម្រោងការកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ៧៣ នឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ និងមានរយៈពេលថែទាំចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៩។ ផ្លូវជាតិលេខ ៧៣ (NR73) មានចំណុចតភ្ជាប់ផ្ទាល់ រវាងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលលាតសន្ធឹងចម្ងាយ៤៩.៨១២គីឡូម៉ែត្រ ។
លោក ផន រឹម បន្តថា គោលបំណង នៃគម្រោងនេះ គឺដើម្បីធានាឱ្យមានការបន្តប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នៃផ្លូវជាតិ ដែលបានស្តារឡើងវិញ និងបណ្តញផ្លូវខេត្ត ដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ គម្រោងនេះ នាំមកនូវអត្ថប្រយោជន៍យ៉ាងសម្បើមដល់ប្រជាពលរដ្ឋក្នុងស្រុក និងធានាអត្ថប្រយោជន៍ ដល់សហគមន៍មូលដ្ឋាន និងក្នុងខេត្តចំនួន៦របស់កម្ពុជា គឺកំពង់ចាម ត្បូងឃ្មុំ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណាយតិច ភាពងាយស្រួល និងការតភ្ជាប់កាន់តែល្អតាមបណ្តាញផ្លូវជាតិ ។
សូមបញ្ចាក់ថា គម្រោងនេះ រួមមាន៖ ការពង្រីកទទឹងផ្លូវ៨-៩ម៉ែត្រ ដល់១១ម៉ែត្រ ដោយអ៊ុតក្រាលកៅស៊ូ (AC) តំបន់ផ្សារចាក់បេតុងបន្ថែមដល់រង្វង់មូល ដែលមានស្រាប់ ស្ថិតនៅចំណុចចាប់ផ្តើម (PK០+០៤៤ ដល់ PK០+២៦២) និងមានដំឡើងលូជ្រុងកាត់ទទឹងផ្លូវ, ដាក់ប្រព័ន្ធលូបង្ហូរទឹក(U-drain) ត្រង់ចំណុចសំខាន់ៗ និងតាមបណ្តោយសងខាងផ្លូវដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ (Climate Resilient) និងសុវត្ថិភាព នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (safety of road infrastructure) ព្រមទាំងការកែលម្អចិញ្ចើមផ្លូវ ដំឡើងផ្លាកចរាចរណ៍ ឧបករណ៍សុវត្ថិភាពផ្លូវថ្នល់ ការងារថែទាំខួបសម្រាប់រយៈពេល៥ឆ្នាំ បន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់ ៕
ចែករំលែកព័តមាននេះ