ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​បញ្ជាក់​ជា​ថ្មី​ថា​ខ្លួន​គ្មាន​ផែន​ការ​បញ្ជូន​កង​ទ័ព​ទៅ​អ៊ុយ​ក្រែន​ទេ

7 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​បញ្ជាក់​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​មិន​បញ្ជូន​កង​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​ទេ​។ នៅ​បាំង​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ សង្គ្រាម​នេះ​នឹង​ឈាន​ដល់​រយៈ​ពេល​បី​ឆ្នាំ​​ហើយ​ ហើយ​មិន​ទាន់​ដឹង​ថា​នឹង​បិទ​បញ្ចប់​នៅ​ពេល​ណា​ទេ​។ ប្រមុខ​ការ​ពារ​ជាតិ​អាមេរិក លោក​ភីធី ហេក​សិត (Pete Hegseth)…

ទី​ក្រុង​វ៉ាស៊ីនតោន៖ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​បញ្ជាក់​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​មិន​បញ្ជូន​កង​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​ទេ​។ នៅ​បាំង​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ សង្គ្រាម​នេះ​នឹង​ឈាន​ដល់​រយៈ​ពេល​បី​ឆ្នាំ​​ហើយ​ ហើយ​មិន​ទាន់​ដឹង​ថា​នឹង​បិទ​បញ្ចប់​នៅ​ពេល​ណា​ទេ​។ ប្រមុខ​ការ​ពារ​ជាតិ​អាមេរិក លោក​ភីធី ហេក​សិត (Pete Hegseth) ថ្លែង​ពី​ទី​ក្រុង​ស្ទូត​ហ្កាត (Stuttgart) ប្រទេស​អាល្លឺ​ម៉ង់​ជា​ទី​ដែល​លោក​ជួប​ប្រជុំ​ជា​មួយ​មន្ត្រី​សន្តិ​សុខ​ជាតិ​អឺរ៉ុប​ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​អ៊ុយ​ក្រែន​។

បន្ទាប់​ពី​នេះ លោក​នឹង​បន្ត​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ទី​ក្រុង​ប្រ៊ុច​សែល ប្រទេស​បែល​ហ្សិច​ ដើម្បី​ជួប​បណ្ដា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​នៃ​​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ និង​ក្រុម​ការ​ងារ​របស់​អ៊ុយ​ក្រែន​ទទួល​បន្ទុក​ខាង​កិច្ច​ការ​ការ​ពារ​ជាតិ​។ តាម​គម្រោង​ លោក​នឹង​ជជែក​គ្នា​អំពី​ការ​​ជំរុញ​ឱ្យ​​រដ្ឋ​ជា​សមាជិក​ណាតូ​​ចូល​រួម​ប្រាក់​វិភាគ​ទាន​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកា​របស់​ណាតូ​។ លុះ​ត្រា​តែ​មាន​លុយ​ច្រើន​ទើប​វិស័យ​ការ​ពារ​ជាតិ​កាន់​តែ​រឹង​មាំ​។

លោក​ហេក​សិត​ថ្លែង​ថា​​សង្គ្រាម​អ៊ុយ​ក្រែន​អាច​នឹង​មាន​ច្រក​ចេញ​ ហើយ​អាច​នឹង​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​នា​ពេល​ឆាប់​ៗ​​​នេះ​​ស្រប​ទៅ​តាម​ការ​ប្រមើល​មើល​របស់​លោក​​ត្រាំ​។ ចំពោះ​ខ្ទង់​ចំណាយ​របស់​​អង្គ​ការ​ណាតូ លោក​ហេក​សិត​ថ្លែង​ថា​អា​មេ​រិក​បាន​រ៉ាប់​រង​ចំណាយ​លើស​ពី​​អ្វី​ដែល​ខ្លួន​ត្រូវ​ចំណាយ​កាល​ពី​ជំនាន់​លោក​បៃដិន​​កាន់​តំណែង​ជា​ប្រធានា​ធិបតី​អាមេរិក​។​​

ចំពោះ​សំណួរ​ថាត​តើ​អាមេរិក​គួរ​ចំណាយ​៥%​នៃ​ជី​ឌីភី​ (GDP) របស់​ខ្លួន​ទៅ​លើ​វិស័យ​ការ​ពារ​ជាតិ​ ឬ​យ៉ាង​ណា​? លោក​ហេក​​សិត​តប​ថា​ជា​ក​ម្រិត​អប្ប​បរមា​ យើង​មិន​គួរ​ចំណាយ​ក្រោម​៣%​ទេ​។ ចំពោះ​សន្តិ​សុខ​នៅ​តាម​ព្រំ​ដែន​វិញ លោក​ហេក​សិត​ថ្លែង​ថា​អ្វី​ដែល​ជា​​បញ្ហា​ប្រឈម​ធំ​បំផុត​នោះ​គឺ​​ការ​​ខិត​ខំ​ការ​ពារ​សន្តិ​សុខ​ព្រំ​ដែន​។ ដូច​បាន​ឃើញ​ស្រាប់​ យើង​បាន​ចាត់​វិធាន​ការ​ជា​បន្ទាន់​។ ប្រទេស​មួយ​ដែល​គ្មាន​ព្រំ​ដែន​មិន​អាច​ចាត់​ទុក​ថា​ជា​ប្រទេស​បាន​ឡើយ​។​​​

ចំពោះ​សំណួរ​ថា​តើ​អាមេរិក​នឹង​កាត់​បន្ថយ​ចំនួន​កង​ទ័ព​របស់​ខ្លួន​នៅ​អឺរ៉ុប​ទេ​ដើម្បី​​​យក​​មក​ទប់​ទល់​​នឹង​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​នៅ​តំបន់​ប៉ាស៊ីហ្វិច​វិញ​។ លោក​ហេក​សិត​ថា​សម្រាប់​ពេល​នេះ រដ្ឋា​ភិ​បា​ល​របស់​លោក​មិន​ទាន់​មាន​ផែន​ការ​​កាត់​បន្ថយ​អ្វី​ទេ​។ ប៉ុន្តែ​លោក​ចង់​សំណូម​ពរ​ឱ្យ​អឺរ៉ុប​ចូល​រួម​​ប្រាក់​វិភាគ​ទាន​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​សេវា​ការ​ពារ​ជាតិ​ឱ្យ​កាន់​តែ​ប្រសើរ​។

លោក​យល់​ថា​ទ្វីប​អឺរ៉ុប​គួរ​ណាស់​ជា​ទឹក​ដី​សេរី​ និង​គ្មាន​ការ​​ឈ្លាន​ពាន​ពី​ប្រទេស​ដទៃ​។ ប៉ុន្តែ​ទ្វីប​នេះ​គួរ​ណាស់​ហ៊ាន​ចំណាយ​លុយ​ឱ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ការ​រស់​នៅ​ដោយ​សុខ​សាន្ត​របស់​ប្រជា​ជន និង​ប្រទេស​ជាតិ​។ លោកហេក​សិត​ថ្លែង​ថា​លោក​កំពុង​ធ្វើ​ការ​ជា​មួយ​សភា​​អាមេរិក​ដើម្បី​​បង្កើន​​ខ្ទង់​ចំណាយ​លើ​វិស័យ​កា​រពារ​ជាតិ​​​បន្ថែម​ទៀត​។

លោក​ក៏គ្មាន​អ្វី​ត្រូវ​ខ្វាយ​ខ្វល់​ចំពោះ​ការ​ត្រួត​ពិនិត្យ​ថវិកា​ពី​សំណាក់​គណៈ​កម្ម​ការ​ស៊ើប​អង្កេត​របស់​អ៊ីឡន​ម៉ាស់​ដើម្បី​ចាត់​ការ​ទៅ​លើ​ការ​ប្រើ​ប្រាស់​ថវិកា​ខ្ជះ​ខ្ជាយ​ខុស​គោល​ដៅ និង​ការ​កេងបន្លំ​​នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​។ លោក​បន្ត​ទំនាក់​ទំនង​ជា​មួយ​លោក​ម៉ាស់ និង​ជឿ​ទុក​ចិត្ត​ថា​ការ​ងារ​ស្រាវ​ជ្រាវ​នេះ​អាច​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ខ្ជះ​ខ្ជាយ​រាប់​ពាន់​លាន​ដុល្លារ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ